CamNews

តារា 

លេចឮថា ឌុច លីដា លួចទាក់ទងប្រុសនៅ អូស្រ្តាលីស្ងាត់ៗ

ភ្នំពេញ៖ ឌុច លីដា តារាសម្តែងមាន ឈ្មោះល្បីគួរសម ក្នុងវិស័យសិល្បៈ ថ្មីៗនេះមានប្រភពមួយ
បានលួចបង្ហើបប្រាប់ថា បច្ចុប្បន្ននេះនាង កំពុងតែលួចសាង ទំនាក់ទំនងស្នេហា ផ្អែមល្ហែមក្រៅ
ឆាក ជាមួយបុរសម្នាក់ ដែលជាអាណិកជនខ្មែរ កំពុងរស់នៅ ក្រៅប្រទេស។

បើយោងតាមប្រភពពី អ្នកដែលនៅកៀកកិត ស្រីស្រស់ សម្ផស្សឆើតឆាយ ឌុច លីដា បានលួច
បង្ហើប ប្រាប់ឲ្យដឹងថា បុរសវ័យកណ្តាលម្នាក់ ដែលជាអាណិកជន ខ្មែររស់នៅឯប្រទេស អូស្ត្រាលី
បានស្រលាញ់តារាស្រី ឌុច លីដា ជាយូរណាស់ មកហើយ ប៉ុន្តែមុននេះនាង មិនដែលចាប់អារម្មណ៍
និងខ្វាយខ្វល់រឿង ស្រលាញ់នេះឡើយ ទើបតែរយៈ ពេលថ្មីៗនេះ គេបានដឹងល្ហៀងៗមកថា លីដា
បានផ្តល់ឱកាស សម្រាប់សាកល្បង ចិត្តគ្នាមើលសិន។

ប្រភពដដែល បានបន្តថា សព្វថ្ងៃនេះអ្នកទាំងពីរ គឺកញ្ញាឌុច លីដា និង បុរសនាយសមុទ្រ ម្នាក់នេះ
កំពុងតែ ព្យាយាមស្ទាបស្ទង់ មើលពីចិត្តគ្នា ទៅវិញទៅមកផងដែរ ។ ប៉ុន្តែគេមិនទាន់ដឹងថា តើទំនាក់

ទំនងស្នេហាក្រៅឆាករបស់ ស្រីស្រស់ មានទម្រង់មុខកាចឆ្នាស ឌុច លីដា ឈានទៅដល់កម្រិតណា
ហើយនោះទេ ។

ជុំវិញព័ត៌មានលេចឮ ខាងលើនេះដែរ នៅថ្ងៃនេះភ្នាក់ងារ គេហទំព័រ LookingTODAY មិនទាន់អាច
ទាក់ទង ដើម្បីសុំការបំភ្លឺ ផ្ទាល់ពីកញ្ញា ឌុច លីដា បានឡើយ។ ដូច្នេះ Lookign TODAY ស្វាគមន៍ជា
និច្ច ចំពោះការចេញមុខ មកបកស្រាយ ពីសំណាក់ កញ្ញា លីដា។

ជាតារាបង្ហាញម៉ូដ និងតារាសម្តែង មានរាងសិចស៊ី នាង ឌុច លីដា ក្រោយពីបានបន្សាត់ខ្លួន ចូលប្រ
ឡូកក្នុងវិស័យ សិល្បៈអស់មួយរយៈពេល កន្លងមក ត្រូវបានមហាជន មើលឃើញថា នាងជាតារា
សម្តែង ស្រីមួយដួង អាចឆក់យកប្រជាប្រិយភាពបានយ៉ាងលឿន ដូចផ្លេកបន្ទោរពីទស្សនិកជនដែល
ជាអ្នកគាំទ្រ ពិសេសពីសំណាក់ ស្រទាប់យុវវ័យតែម្តង។ ប៉ុន្តែភាពល្បីល្បាយ មួយខ្យល់របស់នាង ក៏
ត្រូវបានរសាត់បាត់ ទៅវិញភ្លាមៗផងដែរ។

ការរក្សាកេរ្តិ៍ឈ្មោះល្បី មិនបានឋិតថេរ កាលពីអំឡុង ពេលមុននេះ ត្រូវបានគេដឹងថា បណ្តាលមកពី
តារាស្រី បែបសិចស៊ីសប្បុរ ស្រអែម ឌុច លីដា ត្រូវរងការរិះគន់ ជាច្រើនពីសំណាក់ បណ្តាក្រុមហ៊ុន
មួយចំនួន និង តាមបណ្តាញសារព័ត៌មាន ព្រមទាំងផលិតករនានាពាក់ព័ន្ធទៅនឹងអត្តចរិករបស់នាង។

តែទោះបីជាយ៉ាងណា ក្រោយពី ឌុច លីដា បានបណ្តាយ ខ្លួនឲ្យស្ងប់ស្ងាត់ ស្ទើរហៅលែងឮអស់មួយ
រយៈពេលធំមកនោះ ពេលនេះនាងបាន ផ្តើមស្តារកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ មកវិញ តាមរយៈការ
បោះបង់អត្តចរិក ឆ្មើងឆ្មៃមិនល្អចោល ដោយងាក មករកធ្វើអ្វី ដែលល្អៗឡើងវិញ ទើបបានជាឥឡូវនេះ
ទាំងការងារសិល្បៈ និងកេរ្តិ៍ឈ្មោះ របស់នាងកំពុង តែស្ទុះហក់ឡើង ជាលំដាប់៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duch lida entertainment khmer star