CamNews

សំណើច 

មិនទម្លាប់ស្លៀកខោក្នុង


នៅក្នុងប្រទេសមួយនោះ ប្រជាជនទាំងអស់គឺមិនទម្លាប់ស្លៀកខោក្នុងឡើយ ក៏
ប៉ុន្តែស្តេចនៃប្រទេសនោះជាមនុស្សដែលមានអនាម័យខ្ពស់ ចូលចិត្តភាពស្អាត មិនចូលចិត្តភាពកខ្វក់ឡើយ ថ្ងៃមួយស្តេចបានសំរេចចិត្តប្រកាសអោយប្រជាជន
ទាំងអស់ ទម្លាប់ស្លៀកខោក្នុងដើម្បីអោយមានអនាម័យ។

មានកសិករម្នាក់គាត់បានសាកល្បងរៀនស្លៀកខោក្នុង តែដោយការមិនទម្លាប់
ពេលគាត់ទៅបត់ជើងធំ គាត់ភ្លេចស្រាតខោក្នុងចេញ ហើយក៏បត់ជើងទាំងមិន
បានស្រាតខោក្នុង ពេលគាត់បត់ជើងរួច ក្រលេចមើលទៅ អត់ឃើញកាកសំណល់
គាត់គិតក្នុងចិត្តថា ស្លៀកខោក្នុងពិតជាមានអនាម័យមែន ពេលដែលគាត់អង្គុយចុះ
សំរាក គាត់មានអារម្មណ៍ថា ស្លៀកខោក្នុង ពិតជាទន់ ហើយក្តៅអ៊ុនៗស្រួលមែន។

ដោយ សុខា

Tags: funnylaughhappyfunjockunderwear