ឈ្មោះ Jame Klutch អាយុ ៥៤ឆ្នាំ បច្ចុប្បន្ន រស់នៅជាមួយប្រពន្ធ នៅក្នុងរដ្ឋ Pennsylvania
អាមេរិក ត្រូវបានចោទប្រកាន់ពីបទវាយប្រហារ និងរំលោភលើបទបញ្ជាការពារ បន្ទាប់ពី
ភរិយារបស់បុរសនេះ ប្ដឹងមកមន្ដ្រីនគរបាល។
កាលពីថ្ងៃទី ២៩សីហា ឈ្មោះ Jame Klutch បានវាយប្រពន្ធអោយសន្លប់ រួចប្រមូលយកខោ
អាវក្នុងរបស់នាង ទៅបោះចោល។
ម៉ោងប្រហែលជា ៦ ព្រឹកថ្ងៃបន្ទាប់ ឈ្មោះ Jame Klutch បានត្រឡប់មកយកខោអាវ និងរបស់
របរ របស់ប្រពន្ធថែមទៀត ដើម្បីយកទៅបោះចោល។ ស្របពេលនោះ គេក៏បានឃើញជននេះ
កំពុងបោះរាយខោអាវនៅតាមដងផ្លូវ។
ប៉ុន្មានម៉ោងក្រោយមក ប្រពន្ធរបស់បុរសនេះបានហៅទូរស័ព្ទទៅកាន់ ៩១១។ នៅពេលត្រូវ
បានចាប់ខ្លួន ជននេះសារភាពថា ខ្លួនបានបោះរាយខោអាវទ្រនាប់ប្រពន្ធដើម្បីសងសឹក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14