CamNews

ប្លែកៗ 

ពិតជាមិនគួរឲ្យជឿ..! នាង Rajo Verma មានប្តី ៥នាក់ ជាប្អូនបង្កើតនឹងគ្នា

ជាការពិតនៅលើ ពិភពលោកយើងនេះ ធ្លាប់តែបានដឹងឮថា មានតែបុរសទេ ដែលមានប្រពន្ធ
ច្រើនរាប់នាក់នោះ ប៉ុន្តែនៅពេលនេះ បែរជាស្ត្រីជនជាតិឥណ្ឌាម្នាក់នេះ មានប្តី រហូត ៥ នាក់
ដែលជាបងប្អូន បង្កើតនឹងគ្នា ពិតជារឿងមួយដ៏ចម្លែកបំផុត ស្ទើររកអ្វីថ្លែងពុំបានឡើយ។

តាមប្រភពព័ត៌មានបរទេស កាលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅនេះ បានប្រាប់ឲ្យដឹងថា
នាង Rajo Verma អាយុ ២១ ឆ្នាំ បានរស់នៅជាមួយប្តីជា បងប្អូនបង្កើតនឹងគ្នាចំនួន ៥ នាក់ ក្នុង
ខ្ទមដ៏តូចមួយ ស្ថិតក្នុងភូមិមួយ នៃប្រទេសឥណ្ឌា។ ប្អូនប្រុស Guddu អាយុ ២១ ឆ្នាំ ជាប្តីដំបូង
ដែលបានរៀបការពេញច្បាប់ ជាមួយនាងតាមប្រពៃណី សាសនា Hindu បានរយៈពេល ៤ ឆ្នាំ
ហើយ។

តាមទំនៀមទម្លាប់ប្រពៃណី នៅក្នុងភូមិ នាង Rajo Verma ត្រូវយកប្តីបន្ថែមដែល នៅសេសសល់
និងសុខចិត្តព្រមទទួល យកប្រពន្ធបងប្អូនរបស់ខ្លួន។ ដូច្នេះ Rajo Verma ក៏ជាប្រពន្ធនៃបងប្អូនប្រុស
៤នាក់ផ្សេងទៀត ក្នុងគ្រួសារដែរ ដែលក្នុងនោះរួមមាន Bajju (អាយុ ៣២ ឆ្នាំ), Sant Ram (២៨ ឆ្នាំ),
Gopal (២៦ ឆ្នាំ), និងប្អូនប្រុសពៅឈ្មោះ Dinesh អាយុ ១៨ ឆ្នាំ។

នាង Rajo Verma សព្វថ្ងៃជាស្ត្រីមេផ្ទះ គ្រប់គ្រងការងារក្នុង ផ្ទះតែម្នាក់ឯងដូចជា ដាំស្ល បោកគក់
និងមើលថែកូននាង។ រីឯប្តីរបស់នាងទាំង៥នាក់ ពួកគេចេញទៅធ្វើការនៅ Dehradun ភាគខាង
ជើងនៃប្រទេសឥណ្ឌា។ នាង Rajo បាននិយាយថា សព្វថ្ងៃនាងរស់នៅជាមួយប្តី ៥ នាក់ជាបងប្អូន
បង្កើត ហើយនាងក៍មានអារម្មណ៍ ស្មុគស្មាញក្នុងចិត្តបន្តិចបន្តួច និងមានភាពខ្មាស់អៀនដែរ ប៉ុន្តែ
នាងមិនស្អប់ខ្ពើម បងប្អូនណាម្នាក់ឡើយ និងថែមទាំងស្រឡាញ់ ពួកគេគ្រប់ៗគ្នាផងដែរ។

នាងបន្តទៀតថា ម្តាយរបស់នាង ក៏ធ្លាប់រៀបការ ជាមួយបងប្អូនចំនួន ៣ នាក់ផងដែរ។ ដូច្នេះដល់
វ័យរៀបការ នាងត្រូវរៀបចំពេលវេលាសមស្របមួយ និងយល់ព្រមយកបងប្អូ នប្រុសខ្លួនឯងទាំង
អស់ធ្វើប្តី ហើយនាងក៏ទទួល បានការស្រឡាញ់ថ្នាក់ថ្នម យ៉ាងច្រើនជាង ភរិយាដទៃទៀតផងដែរ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: one girl have 5 husband unbelievable strange