CamNews

ប្លែកៗ 

ពិធីប្រកួតស្វែងរកអ្នកមានសក់វែងបំផុតរបស់ជនជាតិ អ៊ុយហ្គ័រ

កាលពីថ្ងៃទី ១៨ខែតុលាកន្លងទៅថ្មីៗនេះនៅក្នុងខេត្ត Xin Jiang ប្រទេសចិន មានប្រារព្ធធ្វើនូវ
កម្មវិធីប្រកួតប្រជែងមួយដែលឆ្លុះបញ្ចាំងពីវប្បធម៌របស់ជនជាតិ អ៊ុយហ្គ័រ គឺពិធីប្រកួតសក់វែង
បំផុត ។


បេក្ខនារីដែលបានចូលរួមក្នុងការប្រកួតមានចំនួន ៣៧នាក់ ហើយសក់របស់ពួកគេម្នាក់ៗ
មានប្រវែងមិនក្រោមមួយម៉ែត្រនោះឡើយ ។ ពួកគេបានសំដែងនូវឈុតសំលៀកបំពាក់
បែបប្រពៃណី គួបផ្សំជាមួយចង្វាក់រាំរបាំសក់វែងប្រកបដោយទេពកោសល្យ មើលទៅគួរ
អោយទាក់ទាញបំផុត ។ ចុងបញ្ចប់បេក្ខនារីមួយរូបដែលមានសក់ប្រវែង ១,៦៥ម៉ែត្រគឺជាអ្នក
ដែលទទួលបានជ័យលាភីក្នុងការប្រកួតនេះ និងបានក្លាយជា"តារា"សក់វែងបំផុតប្រចាំតំបន់
របស់ខ្លួនផងដែរ ។

តាមប្រភពពត៌មាន Xinhua ពិធីប្រកួតប្រជែងនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុង
គោលបំណងរំលឹកដាស់តឿនដល់កូនចៅមិនត្រូវភ្លេចគុណ រឺមានកាយវិការមិនសមរម្យ
ចំពោះស្ត្រីចាស់ទុំ ស្រ្តីជាម្តាយ រឺបងស្រី ដែលពួកគាត់ទាំងនោះមានការនឿយហត់យ៉ាង
ខ្លាំងនៅក្នុងកិច្ចការដើម្បីគ្រួសារមានជីវភាពសមរម្យនោះឡើយ ។ ជាមួយគ្នានេះដែរនេះក៏ជា
ទំលាប់ប្រពៃណីមួយក្នុងគោលបំណងធ្វើការថែរក្សាអភិរក្សប្រពៃណីវប្បធម៌របស់ប្រជាជន
អ៊ុយហ្គ័រ នេះផងដែរ ៕


ដោយ ៖​ រស្មី

Tags: strangechinaunbelieveablexinjianguighur