CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេស រុករក យន្តហោះ ម៉ាឡេស៊ី អាចកើនដល់ ២៥ ប្រទេស ខណៈ ម៉ាឡេស៊ី ស្នើសុំជំនួយ ជាពិសេស បន្ថែម

ព័ត៌មានអន្តរជាតិ ៖ បណ្តាប្រទេសជាច្រើនផ្សេងទៀត អាចនឹងចូលរួម ប្រតិបត្តិការរុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន ខណៈការរុករក បានពង្រីកដែនអធិបតេយ្យភាព ទាំងលើគោកនិងក្នុង ទឹកនេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។

លោក Hishammuddin Hussein ជារដ្ឋមន្រ្តី ក្រសួងសាធារណៈការណ៍ ប្រទេស ម៉ាឡេស៊ី អោយដឹង ថារដ្ឋាភិបាលប្រទេសលោក បានសម្រេចចិត្ត ស្នើសុំជំនួយពីអន្តរជាតិ ពោលពី បណ្តាប្រទេស ១១ ផ្សេងទៀត ក្នុងប្រតិបត្តិការរុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន កាលពីសប្តាហ៍កន្លងទៅ នេះ។

លើសពីនេះ ប្រភពដដែល​ បន្តអោយដឹងថា ក្រុមប្រទេស ដែលចូលរួម ក្នុងប្រតិបត្តិការរុករកយន្ត ហោះម៉ាឡេស៊ី អាចកើនពី ១៤ ទៅ ២៥ ប្រទេស ខណៈបញ្ហាប្រឈមក្នុងការរុករក ពិតជាលំបាកជា ខ្លាំង ពោលពុំទាន់ទទួលបានតម្រុយជាក់ស្តែងនៅឡើយទេ ។

យ៉ាងណាមិញ សេចក្តីរាយការណ៍អោយដឹងថា វិសាសភាពនៃការរុករក​ បានពង្រីកកាន់តែធំទៅ ៗ ក្រោយពីមានការអះអាង អ្នកជំនាញ ខាងបើកបរ យន្តហោះអោយដឹងថា យន្តហោះខាងលើ អាច ប្រឈមទៅការចាប់ពង្រត់ ។ គួររំឭកថា ជាមួយនឹងរបាយការណ៍ចុងក្រោយ ប៉ាន់ប្រមាណអោយ ដឹងថា យន្តហោះខាងលើ អាចនឹងធ្វើដំណើរទៅតាមគន្លងផ្លូវអាកាស ពីរផ្សេងទៀត មុននឹងបាត់ សញ្ញាណទាក់ទង ពីប្រព័ន្ធរ៉ាដា របស់យោធា ដោយនៅក្នុងនោះ គន្លងទៅពីរ រួម មាន ៖

១. ភាគខាងជើងទៅ ព្រំដែនរបស់ កាហ្សាក់ស្ថាន និង ទួមេនីស្ថាន និងព្រំដែនខាងជើង ថៃ ។
២. ភាគខាងត្បូងទៅ ពី ឥណ្ឌូនេស៊ី និង ភាគខាងត្បូង នៃសមុទ្រឥណ្ឌា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States