CamNews

តារា 

Selena ដាក់ទានអោយជនអនាថា រាប់រយដុល្លារ

បង្ហាញខ្លួននៅ Los Angeles ជាមួយនឹងស្ទីលវ័យក្មេង ដ៏គួរអោយទាក់ទាញ និង ស្រស់ស្អាត
របស់ Selena ធ្វើអោយអ្នកកាសែត មិនតាមថតមិនបាន ព្រោះតែសម្រស់ស្អាត ដូចព្រះនាង
ម្នាក់នេះ ។

ពេលដែលអ្នកកាសែត សំភាសន៍នាង នាងមានទឹកមុខស្រស់ស្រាយ ហើយមើលទៅសប្បាយ
រីករាយណាស់ ។ មិត្តភក្តិរបស់នាងប្រាប់ថា នាងសប្បាយចិត្ត ព្រោះមិត្តភក្តិ និង គ្រួសាររបស់
នាងបាន គាំទ្រនឹងលើកទឹកចតិ្តនាងជាខ្លាំង ជាពិសេសរឿងដែលទាក់ទងនឹង Album ថ្មីរបស់
នាង គឺទទួលបានផលវិជ្ជមានជាច្រើន ដូចនេះហើយទើបធ្វើអោយនាងសប្បាយចិត្តបែបនេះ ។



ក្នុងពេលអ្នកកាសែត តាមឡាន BMW SUV របស់នាង គេបានប្រទះឃើញ នាងហៅជនអនាថា
មកជិតឡានរបស់នាង ហើយដាក់ទាន ផ្តល់ប្រាក់កាស រាប់រយដុល្លារទៀតផង ។ គេនិយាយថា
Selena មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែមានចិត្តសប្បុរសទៀតផង ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: selena gomez star entertainment singer