CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងអាទិត្យទី២៣ខែតុលាឆ្នំា២០១១


ជូត
រាសីថ្ងៃនេះល្អជាមធ្យម ការងារដែលអ្នកកំពុងតែបំពេញកិច្ចរាល់ថ្ងៃ
អាចទទួលរងការប៉ះទង្កិចបន្ថិចបន្តួច និងអាចអោយលោកអ្នក
អន់ចិត្តយ៉ាងខ្លំាង។ ថៃ្ងនេះលោកអ្នកគួរតែធើ្វចិត្តអោយទូលាយ
ទើបអី្វៗប្រសើរឡើង។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងាររកស៊ីប្រចំាថៃ្ង មានចំនូលហូរចូល
ច្រើនគួរអោយកត់សំគាល់ និងមានលាភជ័យទៀតផងដែរ។ សំរាប់អ្នកដែល
មិនទាន់មានគួរ អាចមើលឃើញគ្នាទៅវិញទៅមក និងចាប់ផ្តើមការ
ស្រលាញ់ផងដែរ។
ខាល
រាសីថៃ្ងនេះល្អជាមធ្យម ការបណ្តាក់ទុនរកស៊ី ហាក់បីដូចជាទទួលបានចំនូល
បន្ថិចបន្ថួច ប៉ុន្តែមិនមែនន័យថា ការរកស៊ីវារលំនោះទេ។លោកអ្នកគួរតែ
មានភាពអំនត់ទើបល្អ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវធើ្វអី្វប្រកដដោយគ្រោះថ្នាក់
ពេកនោះទេ និយាយរូមកុំប្រថុយប្រថាន ព្រោះវាអាចបង្កអោយលោកអ្នក
មានគ្រោះធំ និងឈានទៅដល់បាត់បង់ទ្រព្យសម្បត្តិទៀតផងដែរ។
រោង
រាសីថ្ងៃនេះល្អជាបង្គួរ លោកអ្នកអាចមានឱកាសទទួលបានលាភជ័យធំៗ
ដោយមិននឹងស្មាន និងមានអ្នកចំាជួយយកអាសារនៅពេលដែលមាន
បញ្ហាកើតជាយថាហេតុផងដែរ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកអាចទទួលបាន ការលើកទឹកចិត្ត
ពីមនុស្សដែលនៅជុំវិញខ្លូនលោកអ្នក រហូតដល់បានសំរេចនូវសេចក្តី
បំនងនោះ។ បញ្ហាស្នេហាវិញ មានភាពសិទ្ធស្នាលល្អ។
មមី
រាសីថ្ងៃនេះ ឡើងខ្ពស់ត្រដែត ភាពវៃឆ្លាត អាចអោយលោកអ្នក មានគំនិត
ចេះរិះរកមធ្យោបាយ គ្រប់គ្រងការងាររកស៊ី បានយ៉ាងល្អប្រសើរ។
សំរាប់មនុស្សប្រុសវិញអាចទទួលបានការគំាទ្រ ធើ្វជាអ្នកដឹកនំាផងដែរ។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការទុករបស់របបអោយធើ្វអោយលោកអ្នកភ្លេច
ដៃរហូតដល់បាត់បង់របស់នេះទៀត។ថៃ្ងនេះត្រូវតំាងស្មារតីអោយរឹងមាំទើបមានលទ្ធផលល្អ។


វក
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងបើសិនជាអ្នកមន្រី្តរាជការវិញត្រូវប្រុងប្រយ័ត្នរាល់ពាក្យសំដី ដែលនិយាយចេញមកព្រោះអាចមានពាក្យធ្ងន់ស្រាល
បណ្តាលអោយគេតាមចាប់កំហុស។ថៃ្ងនេះចំពោះគូរស្នេហ៏ត្រូវចេះអត់អោន
អោយគ្នាទៅវិញទៅមក។
រកា
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត លោកអ្នកដែលមានគំនិតត្រៀមបើកអាជីវកម្មរកស៊ី
អាចមានការជួយជ្រួមជ្រែងយ៉ាងខ្លំាង មិនតែប៉ុណ្ណោះ លោកអ្នកនិងអាចទទួល
បានការជោគជ័យជាក់ជាមិនខាន។
ចរ
រាសីថ្ងៃនេះ ស្រុតចុះយ៉ាងខ្លំាង ដំនើរការក្នុងផ្នែកស្ថាប័នឫមុខជំនួញរបស់
លោកអ្នកអាចមានបញ្ហា គួរអោយប្រុងប្រយ័ត្ន។ ថៃ្ងនេះលោកអ្នកមិនត្រូវ
ប្រកែកគ្នាជាមួយនរណាម្នាក់ឡើយ ព្រោះអាចមានការឈ្លោះប្រកែកគ្នា។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកអាចមានបញ្ហាខ្លះៗក្នុងវិស័យ
ការងារនិងការសិក្សា។ លោកអ្នកគួរតែខិតខំប្រឹងប្រែង និងព្យាយាមគិត
ទើបល្អ។