CamNews

តារា 

ភិន សុដាលីស ព្យាយាម​លាក់​បាំង​ស្នេហ៍ប្រេះ​ស្រាំ ជាមួយ​គូ​ដណ្ដឹង

ភ្នំពេញ៖ តារាស្រីវ័យក្មេងសាច់ម៉ដ្ឋរលោង គ្រងតំណែងតួឯកជាច្រើនរឿង នៅក្នុងផលិតកម្ម
មហាហង្ស កញ្ញា ភិន សុដាលីស ត្រូវបានមហាជនដឹងថា នាកំពុងតែមានភាពរង្គោះរង្គើ ជួប
ផ្លូវបំបែក រហូតអាចដល់អាចឈានដល់ ការផ្តាច់ពាក្យរវាងនាង និង បុរសរូបសង្ហាជាគូដណ្តឹង
គឺលោក ប៉ែន តុលា ថែមទៀតផង ។

ចំណងស្នេហ៍ប្រះស្រាំ រវាងតារាប្រុសស្រីល្បីឈ្មោះមួយគូនេះ ត្រូវបានប្រភពពីអ្នកសិល្បៈ និយាយ
ពីមាត់មួយទៅមាត់មួយតៗគ្នាថា ស្រីស្រស់ ភិន សុដាលីស បានផ្ទុះជម្លោះប៉ះសម្តី ប្រកែកគ្នា ជា
មួយគូដណ្តឹង រហូតធ្វើឲ្យទស្សនិកជន មួយចំនួន លើកឡើងថា ក្រោយពីមានការលេចឮបែបនេះ
ប្រហែលជាអាចធ្វើឲ្យប៉ះពាល់ ជាមួយសម្ព័ន្ធភាពផ្អែមល្ហែមរបស់ ពួកគេទៀតផង ។ មូលហេតុ
ដែលធ្វើឲ្យតារាមួយគូនេះ ជួបភាពរកាំរកូសជាមួយគ្នា ដោយសារតែ លោក ប៉ែន តុលា មានការ
ប្រច័ណ្ឌច្រើនចំពោះគូដណ្តឹងរូបស្រស់ ខណៈដែលនាងចេញទៅសម្តែង និងមានភាពសិ្នទ្ធស្នាល
ជាមួយបុរសផ្សេងដែល ជាអ្នកសិល្បៈរួមអាជីព ទើបធ្វើឲ្យពួកគេទាំងពីរនាក់ មានបញ្ហាល្អក់កករ
ជាមួយគ្នាបែបនេះ ។

បើតាមប្រភពពីអ្នកសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ថ្មីៗនេះ នៅខាងផលិតកម្ម មហាហង្ស បាន
រៀបចំពិធីក្រុងពាលីថតរឿងថ្មី ដោយគេដឹងយ៉ាងច្បាស់ថា តួឯកស្រីនៅក្នុងរឿងនោះ គឺកញ្ញា ភិន
សុដាលីស ដែលជាកូនស្រីសំណព្វចិត្ត របស់ម្ចាស់ផលិតកម្ម គឺលោក អ៊ិន សុភិន ហើយតួឯកប្រុស
នៅក្នុងរឿងនេះ ត្រូវបានគេបាននាំគ្នានិយាយតៗគ្នាមិនដាច់ថា ជា លោក ប៉ែន តុលា ។ តែគ្រប់យ៉ាង
ត្រូវបានរលាយដូចអំបិលត្រូវទឹក ដោយសារតែនៅថ្ងៃក្រុងពាលីនោះ តួឯកប្រុសក្នុងរឿងគឺជា លោក
ជា ខេវិន ទៅវិញ ។ មិនតែប៉ុណ្ណោះ នៅក្នុងពិធីនោះ គេក៏មិនបាន ឃើញវត្តមានបុរសរូបសង្ហាមាឌធំ
លោក ប៉ែន តុលា បង្ហាញខ្លួនកៀកកើយផ្អែមល្ហែម ជាមួយគូដណ្តឹងវ័យក្មេងរូបនោះទៀតដែរ។

បើតាមប្រភពក្រៅផ្លូវការ មួយចំនួនបានលើកឡើង ជាលក្ខណៈវិភាគថា គូដណ្តឹងប្រុសស្រីមួយគូ
នេះហាក់នៅវ័យក្មេង ហើយបែរជាភ្ជាប់និស្ស័យស្នេហ៍ ជាមួយគ្នារហូតដល់ត្រូវរៀបចំពិធីភ្ជាប់ពាក្យ
ចំណាយលុយរាប់ម៉ឺនដុល្លារ។ តែចំណងស្នេហ៍នេះមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ មិនបានប៉ុន្មានផង
ក៏ស្រាប់តែលេចឮថា ស្នេហាប្រែក្លាយជាល្វីងជូរចត់ទៅវិញ មិនសូវ យល់ចិត្តថ្លើមគ្នា មានភាពឆេវ
ឆាវខាងប្រុសមានចិត្តប្រច័ណ្ឌ ទៅលើគូដណ្តឹងរូបស្រស់ច្រើន ។ ថាមិនត្រូវបើសិនជា លោក ប៉ែន
តុលា និង កញ្ញា ភិនសុដាលីស នៅតែមានបញ្ហាមិនចុះសម្រុងគ្នាបែបនេះ អាចធ្វើឲ្យប៉ះពាល់ ជាមួយ
សម្ព័ន្ធភាពនាង រហូតដល់ត្រូវផ្តាច់ពាក្យថែមទៀតផងក៏ថាបាន។

ជុំវិញការលើកឡើងនេះដែរ LookingTODAY បានព្យាយាមទាក់ទងទៅ កញ្ញា ភិន សុដាលីស នៅថ្ងៃ
ទី២ខែសីហានេះ តែលេខទូរស័ព្ទរបស់នាង ពេលខលចូលច្រើនដង បែរជាគ្មានអ្នកទទួល ។ Looking
TODAYក៏រង់ចាំការ ចេញមុខបកស្រាយពាក់ព័ន្ធ នឹងព័ត៌មាននេះ ក្នុងពេលឆាប់ៗដើម្បីឲ្យ មហាជន
អស់មន្ទិលសង្ស័យ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment phin dalis