ព្រលានយន្ដហោះអន្ដរជាតិ Juliana គឺជាព្រលានដែលមានភាពចម្លែកមួយក្នុងពិភព
លោកដោយផ្លូវរបស់វាមានប្រវែងត្រឹមតែ ២.៣៤៩ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្ដែវាអាចទទួល
យន្ដហោះចុះឡើងដោយសុវត្ថិភាព ដោយសារតែផ្លូវយន្ដហោះចុះចតខ្លីបែបនេះ ទើប
នៅមុនពេលចុះចត យន្ដហោះតែងត្រូវហោះទាបបំផុត។
ស្ថិតនៅលើកោះ Saint-Martin ក្នុងតំបន់សមុទ្រ Maho ព្រលានយន្ដហោះខ្នាតអន្ដរជាតិ
Juliana គឺជាកម្មសិទ្ធិរបស់ ហូឡង់ ខណៈដែលដីកោះក្រៅពីនេះគឺស្ថិតក្រោមការគ្រប់
គ្រងរបស់បារាំង។ ឈ្មោះព្រលានយន្ដហោះនេះត្រូវបានគេដាក់តាមព្រះនាមរបស់ព្រះ
រាជបុត្រី Juliana ក្សត្រីដែលបានស្នងរាជពី មហាក្សត្រី Wilhelmina ។
ដំបូងឡើយ ព្រលានយន្ដហោះគឺជាព្រលានសម្រាប់យន្ដហោះយោធាដែលត្រូវបានបើក
ឱ្យប្រើប្រាស់កាលពីឆ្នាំ ១៩៤២ ប៉ុន្ដែក្រោយពីប្រើប្រាស់បាន ១ ឆ្នាំ ព្រលាននេះក៏បានប្ដូរ
មកជាព្រលានសម្រាប់យន្ដហោះ ស៊ីវិល ។ ឆ្លងកាត់ការសាងសង់ពីរលើក ក្នុងឆ្នាំ ១៩៦៤
និងឆ្នាំ ១៩៨៥ ព្រលានយន្ដហោះនេះ បានក្លាយជាព្រលានយន្ដហោះអន្ដរជាតិសំខាន់នៃ
តំបន់កោះ Leeward ដោយមានភ្ញៀវធ្វើដំណើរជាង ២,៥ លាននាក់ក្នុង ១ ឆ្នាំៗ។
នៅពេលយន្ដហោះជិតទៅដល់ឆ្នេរសមុទ្រ Maho យន្ដហោះទាំងនោះត្រូវហោះបន្ទាបខ្លួន
យ៉ាងទាប ប្រការនេះធ្វើឱ្យភ្ញៀវទេសចរណ៍ទាំងឡាយដែលកំពុងនៅលើឆ្នេរសមុទ្រនោះ
តែងចូលចិត្តទស្សនាទិដ្ឋភាពយន្ដហោះបន្ទាបខ្លួនដែលស្ទើរតែធ្វើឱ្យប៉ើងមនុស្សដោយ
សារខ្យល់របស់វា បើទោះជាពួកគេភ័យខ្លាចពីសុវត្ថិភាពក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ គ្រប់យន្ដហោះទាំងអស់ត្រូវបានហាមមិនឱ្យចុះចត់តាមផ្លូវលេខ ២៨
ព្រោះថា នៅខាងចុងផ្លូវនេះគឺជ្រលងភ្នំជ្រៅនៅក្បែរសមុទ្រ ប្រសឹនទៅផុតទីនោះបន្ដិច
យន្ដហោះនឹងត្រូវធ្លាក់ទៅក្នុងសមុទ្រមិនខាន។
ខាងក្រោមនេះគឺជាទិដ្ឋភាពនៃព្រលានយន្ដហោះអន្ដរជាតិ Juliana ៖
![](/FileManager/Articles/mce/2011/10/24/5761-31ed7bea-c2cc-435e-8a82-897423399573.jpg)
![](/FileManager/Articles/mce/2011/10/24/5761-756083d6-da88-48a1-aadc-3787b4b81945.jpg)
![](/FileManager/Articles/mce/2011/10/24/5761-8f8bd5df-bee5-4fb8-a1d8-72e7f72169d8.jpg)
![](/FileManager/Articles/mce/2011/10/24/5761-840551f6-3558-4bf8-8bfd-367d898231d8.jpg)
![](/FileManager/Articles/mce/2011/10/24/5761-616d7f80-4e5a-4eed-a44d-03d74b033bfb.jpg)
![](/FileManager/Articles/mce/2011/10/24/5761-4d05d512-ad1e-4a3f-8def-3790752c5849.jpg)
![](/FileManager/Articles/mce/2011/10/24/5761-d461c8c9-2f35-44f8-92a2-0e20e021885b.jpg)
![](/FileManager/Articles/mce/2011/10/24/5761-ef3727c5-9379-46d6-a130-9282ac857bd8.jpg)
![](/FileManager/Articles/mce/2011/10/24/5761-d74aaa23-7fee-463b-95e3-b19af01318b5.jpg)
ដោយ ៖ សូរីយ៉ា
ប្រភព ៖ oddee