CamNews

យល់ដឹង 

បណ្តារអាកាសយានដ្ឋាន គួរឲខ្លាចបំផុត លើពិភពលោក

មានផ្លូវរត់ដ៏ខ្លីបំផុត ផ្លូវរដិបរដុប ផ្លូវដែលមានម្ខាងជាភ្នំ ផ្លូវលើឆ្នេរសមុទ្រ បានធ្វើឲ
អាកាសយានដ្ឋានអន្តរជាតិខាងក្រោមត្រូវបានចាត់ទុកថា គួរឲខ្លាចបំផុតលើពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិ Princess Juliana (Saint Martin)

អាកាសយានដ្ឋានអន្តរជាតិPrincess Juliana មានសេវាកម្មដឺកជញ្ជូនអ្នកដំណើរលើកោះSaint
Martin ប្រទេសហូឡង់។ វាជាអាកាសយានដ្ឋានមួយដែលរវល់បំផុតនៅភាគខាងកើតCaribbean។
វាមានកេរ្តិ៍ឈ្មោះល្បីលើពិភពលោកដោយសារមានផ្លូវរត់តូច ហើយខ្លីជាមួយបណ្តោយប្រវែង2.180m
និងទទឹងប្រវែង2m17 វាគ្រាន់តែសំរាប់យន្តហោះប្រតិកម្មធនធ្ងន់ចុះនិងឡើងតែប៉ុណ្ណោះ។
ជាពិសេស ជ្រុងម្ខាងនៃផ្លូវស្ថិតនៅជាប់នឹងសមុទ្រ ដែលរាល់ពេលចុះឡើងម្តងៗ មើលទៅហាក់ដូច
ជាចង់ធ្លាក់ចូលសមុទ្រអញ្ចឹង ពោលគឺវាហោះតែរយះកំពស់10-20 m ប៉ុណ្ណោះពីលើផ្ទៃទឹក។

អាកាសយានដ្ឋានអន្តរជាតិ Juancho E. Yrausquin (Saba)

Juancho E. Yrausquin ជាអាកាសយានដ្ឋានអន្តរជាតិតែមួយគត់នៅកោះSaba, Caribean។
វាមានឈ្មោះល្បីគួរសមជាមួយនឹងផ្លូវរត់ដ៏ខ្លីដែលធ្វើឲយន្តហោះចុះនិងឡើងពិបាកយ៉ាងខ្លាំង
ដើម្បីឈប់ឲមានសុវត្ថិភាព។

អាកាសយានដ្ឋាន Courchevel, បារាំង

Courchevel ជាឈ្មោះកន្លែងទេសចរណ៏ ជិះស្គីល្បីឈ្មោះនៅបារាំងនៅលើភ្នំAlps។ វាជាតំបន់
ទេសចរណ៏ជិះស្គីធំមួយក្នុងចំណោមតំបន់ទេសចរណ៏ជិះស្គីធំបំផុតលើពិភពលោក។ ជាមួយ
នឹងការមិនអាចដឹកជញ្ជូនអ្នកដំណើរដោយប្រភេទយន្តហោះធំៗ ផ្លូវរត់ប្រវែង525m ឯអាកាស
យានដ្ឋានCourchevel បានរចនាឡើងសំរាប់ប្រភេទយន្តហោះតូចៗជាមួយនឹងចំនួនភ្ញៀវតិច។
ជាមួយចំណោតដល់ទៅ18% វាពិបាកណាស់ដើម្បីឲយន្តហោះចុះចតនិងហោះហើរ។ ជាពិសេស
នោះជ្រុងម្ខាងនៃផ្លូវបានបញ្ចប់ដោយផ្ទាំងភ្នំ ដែលតំរូវឲអ្នកបើកបរយន្តហោះមិនអាចមានកំហុស
អ្វីកើតឡើងឡើយ បើមិនដូច្នេះទេនឹងត្រូវស្លាប់ទាំងអ្នកបើកបរនិងអ្នកដំណើរជាមិនខាន។

អាកាសយានដ្ឋាន Gustaf III (St. Bart)

ផ្លូវរត់ខ្លី ចង្អៀត និងរាងចោតត្រង់ទៅសមុទ្រ ជាទំរង់របស់អាកាសយានដ្ឋានGustaf III រឺហៅឈ្មោះ
ម៉្យាងទៀតថា Saint Barthélemy ស្ថិត St.Jean លើកោះSaint Barthélemy នៃសមុទ្រ Caribbean។

អាកាសយានដ្ឋានអន្តរជាតិ Barra

ជាចំណតយន្តហោះតែមួយគត់លើពិភពលោកដែលយន្តហោះចុះចតផ្ទាល់នៅលើឆ្នេរសមុទ្រតែម្តង។
Barra ស្ថិតនៅលើឆ្នេរសមុទ្រTraigh Mhor, កោះ Barra នៃ Outer Hebrudes ប្រទេស Scotland។

អាកាសយានដ្ឋាន Medeira

អាកាសយានដ្ឋាន Medeira មានឈ្មោះម៉យាងទៀតថា Funchal រឺ Santa Catarina ជាចំណត
យន្តហោះអន្តរជាតិមួយស្ថិតនៅជិតFunchal, Medeira, ប្រទេសអេស្បាញ។ អាកាសយានដ្ឋាន
នេះមានឈ្មោះល្បីព្រោះតែមានផ្លូវរត់ខ្លី លយចេញនៅលើច្រាំងសមុទ្រ ហើយហុំព័ទ្ធដោយភ្នំនិង
មហាសមុទ្រ។

អាកាសយានដ្ឋាន Lukla, Nepal

ហុំព័ទ្ធទៅដោយភ្នំខ្ពស់ៗរាប់ពាន់ម៉ែត្រ អាកាសយានដ្ឋានLuklaនៅប្រទេស Nepal  ស្ថិតនៅរយះ
កំពស់2.900m ប្រៀបជាមួយសមុទ្រ។ ស្ថិតក្នុងរយះកំពស់ខ្ពស់តែអាកាសយានដ្ឋាននេះជាកន្លែង
ដឹកជញ្ជូនភ្ញៀវច្រើនដង។

ដោយ៖ nano
ប្រភព៖ zing


Tags: airport fearsome lyfestyle