CamNews

មិនគួរឲ្យជឿ 

ធាតុពិតដែលជា អាថ៌កំបាំងរបស់ ផ្លែអាសង់ខៃ

លោកអ្នកប្រហែលជាធ្លាប់បានឃើញរូបភាពផ្លែឈើប្លែកៗហើយមើលទៅ ដូចជាផ្លែសារីដែល
មានរូបរាងជាកូនក្មេង ផ្លែឪឡឹកជ្រុង និងផ្លែឈើផ្សេងៗទៀត ដែលមានរូបរាងប្លែកៗជារូបមនុស្ស
ជាដើម។

រូបភាពនៃផ្លែឈើបែបនេះត្រូវបានគែសង្កេតឃើញសាយភាយតាមបណ្ដាញគេហទំព័រ Facebook
ដែលភាគច្រើនយុវវ័យខ្មែរនិយមចូលចិត្តលេង ហើយដោយការដែលមិនដឹងរឿងជាដើមទងដែល
នាំអោយមានការយល់ច្រលំលើរូបភាពផ្លែឈើប្លែកៗទាំងអស់នេះ ដោយមានអ្នកខ្លះថាវាជាផ្លែ
សូដាទិព្វ ខ្លះថាជាផ្លែអាសង់ខៃ ហើយមានខ្លះក៏និយាយថាវាជាផ្លែ Photoshop ជាដើម។

ថ្ងៃនេះ Camnews សុំនាំលោកអ្នកអោយបានស្គាល់ការពិតដែលទាក់ទងនឹងផ្លែឈើចម្លែកៗទាំង
នេះការពិតទៅដោយសារតែការមិនដឹងវានាំអោយមានពាក្យមិនពិតដែលចេញពីមាត់មួយតមក
មាត់មួយទៀតហើយជួនកាលពាក្យមិនពិតត្រូវបានគេយល់ថាជាការពិត តែធាតុពិតនោះគឺថាផ្លែ
ឈើចម្លែកៗទាំងនេះគឺវាជារបស់ពិតទាំងអស់។

អាថ៍កំបាំងលើផ្លែឈើទាំងអស់នេះគឺនៅត្រង់ការដាំនោះគឺគ្រាន់តែគេយកផ្លែរបស់វាដែលកំពុង
តែលូតលាស់នៅខ្ចីមកដាក់ចូលក្នុងប្រអប់ដែលជាពុម្ភរូបរាងផ្សេងៗប៉ុណ្ណោះ ហើយនៅពេល
ដែលផ្លែឈើទាំងនោះលូតលាស់ធំឡើងៗ វានឹងមានសណ្ឋានរូបរាងដូចជា ពុម្ភនោះដូចគ្នា។
គំនិតឆ្នៃប្រឌិតនេះដើមឡើយគេ បានរកឃើញមានអ្នកប្រើវានៅប្រទេសជប៉ុន ដោយដាំសារីក្នុង
ពុម្ភរូបមនុស្ស មើលទៅដូចជាផ្លែអាសង់ខៃ ក្នុងរឿងស៊ុនអ៊ូខុង ហើយក្រោយមកគេសង្កេតឃើញ
ថានៅប្រទេសប្រេស៊ីល គេបានប្រើប្រាស់វិធីនេះដូចគ្នាក្នុងការដាំឪឡឹកអោយមានរាងជ្រុង។
សរុបមកការពិតទៅវាគ្រាន់តែជាផ្លែឈើធម្មតាដែលដាំតាមក្បួនបច្ចេកទេសប្លែកៗប៉ុណ្ណោះ មិន
មែនជាផ្លែអាសង់ខៃ ឬផ្លែ Photoshop នោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jj-cam