ប្រសិនបើលោកអ្នកគិតថាការរៀនភាសាបរទេសតែមួយភាសាវាធ្វើអោយអ្នកឈឺក្បាលវិលមុខ
ព្រោះច្រលំគ្នានោះអ្នកប្រហែលជាមិនគ្រាន់បើជាងក្មេងប្រុសអាយុ ១៦ ឆ្នាំខាងលើនេះទេមើល
ទៅ! Timothy Doner អាយុ ១៦ ឆ្នាំជាសិស្សវិទ្យាល័យអាចនិយាយបាន ២៣ ភាសាផ្សេងគ្នា! នេះ
មិនមែនជាការលេងសើចនោះទេ Timothy បានព្យាយាមរៀនភាសាទាំងនោះដោយខ្លួនឯងនៅ
ពេលវិស្សមកាលរដូវក្ដៅ និងរៀងរាល់ចុងសប្ដាហ៍។ ក្មេងប្រុសម្នាក់នេះអាចនិយាយភាសាជា
ច្រើនដូចជា Hebrew, Arabic, Russian, Italian, Farsi, Swahili និងជាង ២០ ភាសាផ្សេងទៀត
បានយ៉ាងស្ទាត់ជំនាញ។ ក្មេងប្រុសម្នាក់នេះបានចាប់ផ្ដើមមានចំណាប់អារម្មណ៍ក្នុងការរៀនភាសា
ផ្សេងៗនៅពេលដែលគេបានចូលរៀនភាសា Hebrew បន្ទាប់មកគេក៍ទៅរៀន Arabic ហើយ
ក៏បន្តក្នុងការរៀនភាសាផ្សេងៗដោយខ្លួនឯង។ ហើយអ្វីដែលជាជំនួយរបស់គេនោះគឺមានតែ
iPhone របស់គេតែប៉ុណ្ណោះក្នុងការរៀននេះ។ Timothy ប្រាប់ថាគេចង់ធ្វើដូចជាមនុស្សដែល
នៅក្នុងវីដេអូ youtube ដែលអាចនិយាយបាន ១៦ ភាសាផ្សេងគ្នា។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ huffingtonpost