CamNews

ព័ត៌មានអន្តរជាតិ 

ISIS ប្រកាសថា ខ្លួន ជាអ្នកវាយប្រហារភេរវកម្ម កក្រើកអាកាសយានដ្ឋាន (មានវីដេអូ វាយប្រហារ រន្ធត់)

(ព្រុចសែល)៖ យោងតាមការចេញផ្សាយរបស់​ BBC ចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ISIS ប្រកាសថា ក្រុមសកម្មជនរបស់ខ្លួន ជាអ្នកវាយប្រហារភេរវកម្ម នៅកណ្ដាលទីក្រុងព្រុចសែល ប្រទេសសប៊ែលហ្សិក។



​ចំនួនអ្នកស្លាប់​នៅក្នុង​ករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសសប៊ែលហ្សិក កើនឡើងដល់៣០នាក់ និងអ្នករបួសមានជិត២០០នាក់។

នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានថ្លែងឲ្យដឹងថា «អ្វីដែលយើងភ័យខ្លាច នៅពេលនេះវាបានកើតឡើងហើយ ដោយយើង​ត្រូវ​រងការប្រហារពីសំណាក់សង្គមងងឹត ហើយលោកមានសេចក្ដី​រន្ធត់ យ៉ាងខ្លាំង ព្រោះវាជាអំពើភេរវកម្ម​ដ៏សាហាវមួយ»។

នៅឯប្រទេសបារាំងវិញ ប្រធានាធិបតីបារាំង លោក François Hollande បានព្រមានដល់​មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខ ឲ្យបង្កើតការប្រុងប្រយ័ត្ន និងចំណែក​មន្ត្រីទទួលផ្នែកសង្គ្រោះបន្ទាន់ក៏ត្រូវត្រៀមខ្លួនគ្រប់ពេលវេលាផងដែរ ព្រោះថា​ ទង្វើ​ដែល​កើតមាននៅក្នុងប្រទេស ប៊ែលហ្សិកគឺជាករណីភេរវកម្ម៕

- អាន ៖ ភារវកម្ម បំផ្ទុះគ្រាប់បែក ២ គ្រាប់នៅអាកាសយានដ្ឋាន ស្លាប់ និងរបួសច្រើននាក់ (មានវីដេអូរន្ធត់)




 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: airport bomb brussels