CamNews

តារា 

George Clooney បង្ហាញមិត្តស្រីថ្មីរបស់ខ្លួន

តារាមានរូបរាងសង្ហារ សក់ឡើងពណ៌ ស George Clooney បាននាំស្រីស្នេហ៍ថ្មីដ៏ស្រស់
សោភារបស់ខ្លួនគឺនាង Stacy Keibler ទៅចូលរួមពិធីសម្ពោធភាពយន្ដនៅ New York កាលពីពេលថ្មីៗនេះ។



នៅលើកម្រាលព្រំក្រហមក្នុងពិធីសម្ពោធបញ្ចាំងភាពយន្ដ The Descendants តារាដ៏ល្បី
ឈ្មោះ George Clooney និងមិត្តស្រីគឺនាង Stacy Keibler បានធ្វើឱ្យមានការចាប់អារម្មណ៍
យ៉ាងខ្លាំងពីភ្ញៀវដែលមានវត្ដមាននៅក្នុងពិធីនោះ។

គូស្នេហ៍មួយគូរបស់ Hollywood នេះ មើលទៅដូចជាមានសុភមង្គលណាស់នៅពេលដែល
បណ្ដើរគ្នានៅលើកម្រាលព្រំក្រហម។ ពួកគេសម្លឹងគ្នាដោយកែវភ្នែកស្រទន់និងឱបគ្នា
យ៉ាងណែនប្រកបដោយភាពសុខសាន្ដ។



George បានចែកផ្លូវគ្នាជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Elisabetta Canalis កាលពីខែមិថុនា
ហើយក្រោយមកមិនយូរប៉ុន្មាន George ក៏មានទំនាក់ទំនងស្នេហាជាមួយ Stacy Keibler
ដែលជាតារាសំដែងនិងបង្ហាញម៉ូដ អាយុ ៣២ ឆ្នាំ។

គូស្នេហាមួយគូនេះ ទើបតែបានវិលត្រលប់មកពីដំណើរលំហែរកាយនៅតំបន់ Cabo San
Lucas ប្រទេស Mexico កាលពីថ្ងៃទី១៤ តុលាដើម្បីជប់លៀងខួបកំណើតលើកទី៣២ឆ្នាំ
របស់ Stacy Keibler ។ ដំណើរកំសាន្ដដែលមានរយៈពេលខ្លីនេះក៏អាចជួយឱ្យ George
Clooney និង Stacy Keibler កាន់តែស្រលាញ់គ្នា ។

យោងតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា George Clooney យកចិត្តទុកដាក់ចំពោះ
Stacy Keibler ខ្លាំងណាស់ ហើយចំណែក Stacy ក៏សប្បាយចិត្តនឹងអ្វីដែល George
Clooney បានផ្ដល់ឱ្យ ។

ក្នុងការឆ្លើយតបទៅនឹងការសម្ភាសមួយនៅពេលចូលរួមក្នុងពិធីជប់លៀងខ្សែភាពយន្ដ
Toronto នាង Stacey Keibler ត្រូវបានគេសួរថា ៖ �តើនាងចូលចិត្ត George Clooney នៅ
ត្រង់ចំនុចណាខ្លះ ?� នាង Stacey Keibler បានឆ្លើយថា ៖ �ទាំងអស់� !

អ្នកគាំទ្រភាគច្រើនជឿថា ទំនាក់ទំនងរវាង George Clooney ដែលមានអាយុ ៥០ ឆ្នាំនិង
ជាមួយនឹងនាង Keibler អាយុ ៣១ នឹងមិនអាចនៅបានយូរអង្វែងនោះឡើយ ព្រោះគេដឹង
ថា លោក George Clooney ពិតជាបុរសសម្បូរស្នេហ៍ និងមានចិត្តរេដូចខ្យលល់ ព្រមទាំង
ចូលចិត្តរៀបការនិងមានកូនទៀតផង ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ HMG

Tags: starfilmshowgeorge-clooneynew girlfriendpubliclystacy keibler