CamNews

តារា 

ប៉ែន ចំរ៉ុង ប៉ុនប៉ង​លួច​ថើប សុខ សោម៉ាវត្តី តែ​ត្រូវ​នាងងាក​មុខ​ចេញ (Video Inside)

ភ្នំពេញៈ សុខ សោម៉ាវត្តី បានបង្ហោះវិដេអូឃ្លីបមួយ ដោយសារលោក ប៉ែន ចំរ៉ុង ប៉ុនប៉ងលួចថើប នាង ទាំងរូបនាងកំពុងគេង ទាំងមិនដឹងខ្លួននៅក្នុងបន្ទប់ ។ ក្នុងវិដេអូនោះមានរយៈពេល ៣០វិនា ទីបានបង្ហាញថា តារាស្រស់សោភា សុខ សោម៉ាវត្តី បានបដិសេធ និងងាកមុខចេញភ្លាមៗ បន្ទាប់ ពីលោក ចំរ៉ុង អោនមុខទៅថើបរូបនាង ។

មហាជននៅចាំបានថា បន្ទាប់ពីពិធីការិនីសំឡេងពិរោះ អ្នកនាង សុខ សោម៉ាវត្តី បានសម្រេចចិត្ត រៀបការជាមួយ កូនប្រុសអតីតស្នងការ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិការួច មិនបាន ប៉ុន្មាន ផង នាងក៏បានចេញមុខប្រកាស ប្រាប់បណ្តាញសារព័ត៌មាន ជាសាធារណៈថា ស្វាមី របស់នាង មិនចង់ឲ្យនាងបង្ហាញ ភាពសិទ្ធស្នាល ផ្អែមល្ហែមថតឈុត អោបរឹត ជាមួយតារាប្រុសណានោះទេ ហើយសម្រាប់ការងារសិល្បៈ គឺនាងចាប់យកតែអាជីពជា ពិធីការិនីតែមួយគត់ ព្រោះនាងមិនចង់ ឲ្យគ្រួសារ ដែលកំពុងតែមាន សុភមង្គលត្រូវ ជួបភាពល្អក់កករទេ ។

តាមរយៈវីដេអូមួយនេះគេមិនដឹងទេថា ជាការសម្តែងក្នុងឈុតឆាករឿង ណាមួយនៅឡើយទេ គ្រាន់តែតារាស្រីកូនមួយ សោម៉ាវត្តី សរសេរនៅលើ Facebook នោះថា “នេះជាកាដូសម្រាប់ ថ្ងៃទី១ នៃការចូលឆ្នាំថ្មី សម្រាប់អ្នកគាំទ្រខ្ញុំ ដែលគួរឲ្យស្រលាញ់ទាំងអស់ នេះជារឿងថ្មីរបស់ ខ្ញុំហើយក៏ ជារឿងដំបូងដ៏រ៉ូមែនទិកដែលខ្ញុំថត !!!! ជិតដាក់បញ្ចាំងហើយ ជួយគាំទ្រផង”។ ចង់ដឹងថា ឈុតខ្លីមួយនេះមាន ភាពរ៉ូមែនទិចយ៉ាងណា សូមទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pen chamrong entertainment khmer star actor