CamNews

គ្រោះថ្នាក់ 

រន្ទត់! កំពុងបើកបរ រន្ទះបាញ់ ដាច់ដំបូលខ្ទេច

 
រុស្ស៊ី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០១ តុលាម្សិលមិញនេះ បាន
អោយដឹងថា​ មានរថយន្ដមួយគ្រឿងម៉ាក SUV ត្រូវបានរន្ទះបាញ់ឆេះដាច់ដំបូលខ្ទេច ខណៈ
ដែលរថយន្ដនេះ បានកំពុងបើកបរនៅលើដងផ្លូវ Highway មួយក្នុងទីក្រុង។


ប្រភពខាងលើបានអោយដឹងថា គ្រោះធម្មជាតិដ៏អាក្រក់មួយនេះ បានកើតឡើងប្រមាណ
ជាម៉ោង ៥: ០០ ល្ងាច នៅពេលដែលបុរសម្នាក់ ដែលគេមិនបានស្គាល់អត្ដសញ្ញាណ បាន
កំពុងបើកបររថយន្ដ SUVនេះ ចេញពីកន្លែងធ្វើការងាររបស់គាត់ក្នុងទីក្រុងមួយ នៃប្រទេស
រុស្ស៊ី។


ទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសដែលមានសំណាងខ្ពស់នេះ មិនមានគ្រោះថ្នាក់ ដល់
បាត់បង់ជីវិតនោះទេ ពោលគឺគាត់បានចុះយ៉ាងលឿន មុនពេលដែលរថយន្ដបានឆេះដំបូល។
នេះជាវីដេអូក្លីប ដែលបង្ហាញពីការឆេះដំបូលរថយន្ដ ដោយសាររន្ទះបាញ់ សូមចុចដើម្បី
មើល៕

 

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: unbelievabledangerous lighterning hit car Russai