CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងអាទិត្យទី៣០ខែតុលាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះ ឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចមានមនុស្សមក
ហៅបណ្តាក់ទុនជាមួយគ្នា ដូច្នេះលោកអ្នកគូរតែគិតនិងសំរេចចិត្ត
អោយបានត្រឹមត្រូវ។ ថៃ្ងនេះលាភបានមកពីមនុស្សប្រុសដែលនៅ
ជិតខ្លូនលោកអ្នកបំផុត។
ឆ្លូវ
រាសីថៃ្ងនេះល្អជាបង្គួរ សំរាប់អ្នកដែលមិនទាន់មានការងារ
ធើ្វប្រាកដជាទទួលបានដំនឹងល្អពីស្ថាប័ន ទំនាក់ទំនងលោកអ្នក
ជាក់ជាមិនខាន។បញ្ហាស្នេហាវិញមានភាពផ្អែមល្អែម។
ខាល
រាសីថៃ្ងនេះល្អជាបង្គួរ ភាពហានក្លា នឹងអាចបញ្ជាក់បានថាលោកអ្នក
ជាមនុស្សរឹងមំា និងសំរេចរាល់សកម្មភាពទំាងអស់។ ថៃ្ងនេះលោកអ្នក
អាចដោះដូរទំនិញបានយ៉ាងរលូនដោយមិនមានបញ្ហាណាមួយ
បានចោទជាបញ្ហាឡើយ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះមិនត្រូវរមាស់មាត់ ដើរនិយាយផ្តេសផ្តាសនោះទេប្រយ័ត្នមានរឿងដោយសារមាត់។
ចំនែកឯការរកស៊ីអាចជួបទៅនឹងបញ្ហា តែលោកអ្នកនៅតែអាចដោះស្រាយ
បានដោយជោគជ័យ។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពខ្វល់ខ្វាល់ បានចងជាបញ្ហាមកដល់អ្នក
ការងារទំាងឡាយធើ្វទៅហាក់បីដូចជាមិនបានសំរេច។ សំរាប់អ្នកដែល
ជាមន្រ្តីរាជការវិញអាចមានបញ្ហាខ្លះៗជាហេតុធើ្វអោយមានការយល់ច្រលំ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកមានឱកាសច្រើនក្នុងការចាប់
យកលាភសការៈពីចៅហ្វាយនាយរបស់លោកអ្នក។ប្រសិនជាលោកអ្នក
រឹងរូសប្រាកដជាបាត់បង់ឱកាសធំជាក់ជាមិនខាន។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងារដែលលោកអ្នកបានធើ្វទៅហាក់បី
ដូចជាមានភាពរលូនទៅមុខ និងសមប្រកបទៅដោយភាពជោគជ័យ។
ថៃ្ងនេះលោកអ្នកដែលទើបនឹងមានគ្រួសារប្រាកដជាទទួលបានដំនឹងល្អ
ជាក់ជាមិនខាន។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាំង ការងារដែលលោកអ្នកធើ្វសព្វថៃ្ងនេះអាចនឹង
បាត់បង់ដោយសារតែការគិតខ្លីមួយពេល។ ដូច្នេះលោកអ្នកមិនត្រូវធើ្វអី្វ ដោយអំពើចិត្តឡើយព្រោះអាចខាតបង់។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប្រកបរបររកស៊ីមានភាពល្អប្រសើរមាន
ការកើនចំនូលខ្ពស់។ ចំនែកឯការងារវិញនិងទទួលបានចំនូលយ៉ាងច្រើន
ក្នុងការបណ្តាក់ទុនផងដែរ។ចំនែកឯរើៀងស្នេហាវិញទទួលបានភាពជោគជ័យលើដៃគូ និងសំរេចដូចបំនង។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ងខ្លំាង ការប្រកបរបររកស៊ីមានភាពធ្លាក់ចុះយ៉ាងខ្លំាង។
ចំនែកឯអ្នកជាអ្នកធើ្វការវិញលោកអ្នកអាចមានអ្នកនំាធើ្វទុក្ខទោសបណ្តាល
អោយបាត់បង់ការងារផងដែរ។បញ្ហាស្នេហាវិញេជូបភាពសោកសៅ។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីជំនូញលក់ដូរមានភាពរកំារកូស។
ថៃ្ងនេះនឹងមានមនុស្សចំាដាក់ទុក្ខទោសរហូតដល់លោកគ្មានផ្លូវនឹងចាកចេញ។
ដូច្នេះលោកអ្នកមិនត្រូវធើ្វអីដោយមិនបានគិតនោះឡើយ។
កុរ
រាសីថៃ្ងនេះល្អជាបង្គូរ ថៃ្ងនេះលោកអ្នកអាចមានលាភសការៈពីសាច់ញាតិដែល
មកពីឆ្ងាយ។ ការងារដែលបកបការនឹងមានមនុស្សចំាជួយដល់ត្រើយជាក់ជាមិនខាន។
បញ្ហាស្នេហាមានសភាពសិទ្ធស្នាល។