CamNews

ទេសចរណ៍ 

សាប៉ា


សាប៉ា គឺជាស្រុកមួយស្ថិតនៅក្នុងខេត្ត ឡៃ កាយ ភាគខាងជើងឆាងខាងលិច
នៃប្រទេសវៀតណាម។ សាប៉ាមានចំងាយ 350 គ,ម ពីរដ្ឋធានីហាណូយនិង
ស្ថិតនៅជិតព្រំប្រទល់ប្រទេសចិន។

សាប៉ា ជាក្រុងមួយស្ថិតនៅលើជួរភ្នំ និងមានជនជាតិភាគតិតជាច្រើនរស់នៅ
ទីនោះដូចជាជនជាតិគិញ មោង ដាយ តាយ ជាដើម។យើងអាចធ្វើដំណើរទៅ
កាន់តំបន់នេះតាមរយៈរថភ្លើង ឬតាមរថយន្តក្រុងពីរដ្ឋធានីហាណូយ។


អ្នកទេសចរណ៍ច្រើនចូលចិត្តធ្វើដំណើរតាមរថភ្លើងពេលយប់ ព្រោះវាមាន
ផាសុកភាពងាយស្រួលគេងលើ គ្រែម៉ាស៊ីនត្រជាក់ក្នុងទូររថភ្លើង និងពុំមាន
ភាពបត់បែនដូចតាមផ្លូវរថយន្ត។

សាប៉ា ត្រូវបានទទួលស្គាល់ដោយអ្នកទេសចរណ៍ជុំវិញពិភពលោកនូវទេសភាព
វាលស្រែដែលមាន ជំរាលជាថ្នាក់ៗតាមជើងភ្នំ កំពូលភ្នំ និងចង្កេះភ្នំនិងសម្រស់
ធម្មជាតិដូចជាទឹកធ្លាក់ប្រាក់ ភូមិជនជាតិ និងការ ដើរកំសាន្តព្រៃជាដើម។

ជាពិសេសការធ្វើដំណើរតាមព្រៃទៅកាន់ភ្នំហ្វានស៊ីផាន ដែលខ្ពស់ ជាងគេនៅ ភូមិភាគឥណ្ឌូចិនយើងនេះ ដែលមានកំពស់រហូតដល់ 3,143 ម៉។ភូមិខេតខេត ឡៃចៃ ភូមិតាវ៉ានគឺជាភូមិជនជាតិដែលពេញនិយមសំរាប់អ្នកទេសចរណ៍ដើរកំសាន្ត និង ស្វែងយល់ពីរបៀបរស់នៅរបស់អ្នកភូមិជនជាតិទាំងនោះ។

ជាទូទៅអ្នកទេសចរណ៍ភាគច្រើនចំណាយពេលប្រហែល 3ឬ4 ថ្ងៃដោយរាប់ចាប់ពី
យប់ទី1 ក្នុងការជិះ រថយន្តភ្លើងពេលយប់ចេញពីរដ្ឋធានីហាណូយ។


ដោយ ខេមរៈ

Tags: awesomeamazingcoolgoodnicelovesapaviewfresh airviet nam