ការសរសេរសំបុត្រស្នេហាគឺជាសិល្បះមួយដែលកំពុងតែបាត់បង់ដោយសារតែយុគសម័យនៃ
ទូរសព្ទ Smart Phone តើនេះជាការពិតឬទេ?
ការសរសេរសំបុត្រស្នេហាគឺជាផ្លូវមួយដែលគេបានប្រើប្រាស់មកជាច្រើនទស្សវតមកហើយក្នុង
ការសារភាពក៏ដូចជាទាក់ទងស្នេហារបស់បុរស នារី។ តែមកដល់សព្វថ្ងៃនេះការសរសេរសំបុត្រ
ស្នេហាដោយដៃដូចជាកំពុងតែបាត់បង់បន្តិចម្ដងៗ សឹងតែគ្មានទៀតឡើយ មិនដឹងជាមានបញ្ហា
អ្វីវាអាចមកពី អក្សររបស់មនុស្សសម័យនេះ អាក្រក់មើលពេក អានមិនដាច់ឬ ក៏មនុស្សសម័យ
នេះចិត្តស្លុយ ឃើញស្អាតភ្លាម ប្រាប់ស្រលាញ់ភ្លែត ក៏មិនដឹង។
នៅប្រទេសចិនឯនោះវិញមានការដាក់តាំងជាពិពណ៌តូចមួយនៅសួនច្បារសារធារណៈដែលធ្វើ
ដោយបុរសម្នាក់ឈ្មោះ When Dong Xiyu អាយុ ២៦ ឆ្នាំជាបុគ្គលិកក្រុមហ៊ុនម្នាក់បានដាក់តាំង
នូវរាល់សំបុត្រស្នេហារបស់គាត់ដែលបាន សរសេរជូនសង្សារកាលពីនៅយុវវ័យ ជូនមហាជនជា
ពិសេសគឺគូស្នេហា ចួលទស្សនាដើម្បីរឮកអនុស្សាវរីយចាស់តែម្ដង។
លោក When បានប្រាប់ថាសង្សារទី ១ របស់គាត់គឺជានារីម្នាក់ដែលបានលួចស្រលាញ់គាត់កាល
ពីនៅវិទ្យាល័យ ដោយសារតែមិនអាចទុកនាងចោលបានទើបគាត់ចាប់ផ្ដើមទាក់ទងនាងតាមការ
សរសេរសំបុត្រនេះតែម្ដងទៅ ហើយនៅមាននារីជាច្រើននាក់ទៀត ដែលបានធ្លាក់ក្នុងអន្លុងស្នេហ៍
ប្រុស Playboy សម័យទស្សវតឆ្នាំ ២០០០ រូបនេះដោយសារតែភាពប៉ិនប្រសពនៃការសរសេរ
សំបុត្រសុំស្នេហា។
លោក When បានបន្ថែមទៀតផងដែរ ថាការដែលគាត់ធ្វើការដាក់បង្ហាញរបស់អស់ទាំងនេះព្រោះ
គាត់ចង់រឮកគូស្នេហាដែលមកលេងនៅសួននេះអោយបានដឹងអំពីមនោសញ្ចេតនាពិសេសដែល
វាបានបង្កប់ក្នុងសំបុត្រស្នេហាដែលសរសេរដោយដៃ ព្រោះសម័យនេះវាហាក់បីដូចជាសាបសូន្យ
អស់ទៅហើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ wantchinatime