CamNews

យល់ដឹង 

សញ្ញាទាំង១២បង្ហាញថាអ្នកកំពុងស្រឡាញ់

ស្នេហាបានក្លាយជាប្រការមួយ និងស្ថានភាពមួយរបស់មនោសញ្ចេតនាដែលពិបាកបកស្រាយ
បំផុតរបស់មនុស្សលោក ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកជំនាញការកំពូលៗជាច្រើននៅសាកល
វិទ្យាល័យ Rutgers(អាមេរិក) បានរកឃើញប្រការចម្លែកៗដែលធ្វើអោយខួរក្បាលរបស់មនុស្ស
កំពុងមានស្នេហា ខុសប្លែកពីអ្នកមិនមានស្នេហា។ ខាងក្រោមនេះគឺជាប្រការទាំង ១២ ដែលអ្នក
គួរតែស្វែងយល់!
១. នាង/គាត់ពិតជាពិសេស

មនុស្សដែលអ្នកស្រឡាញ់ តែងតែជាអ្នកពិសេសបំផុត។ នេះជាការជឿជាក់ប្រកបដោយភាព
ដាច់ខាត ហើយវានឹងត្រូវគុនទ្វេដងដោយអារម្មណ៍ដែលដឹងថា ពុំមានអ្នកណាល្អជាងនេះ បើ
ទោះជាមានបវរកញ្ញាពិភពលោកកំពុងនៅចំពោះមុខអ្នកក៏ដោយ។ អ្នកស្រាវជ្រាវ Fisher រួមជា
មួយនឹងសហការីរបស់ខ្លួន បានរកឃើញនូវប្រការខាងលើនេះ ថាកើតឡើងដោយសារតែ
dopamine ដែលជាអ័រម៉ូនមួយជួយលើកកំពស់ការផ្ដោតអារម្មណ៍របស់ខួរក្បាល។
២. គាត់/នាងជាមនុស្សគ្មានទាស់ត្រង់ណា

នេះប្រហែលជាឃ្លាដែលអ្នកមានស្នេហាតែងនិយាយ មានន័យថា ក្នុងកែវភ្នែករបស់អ្នក មនុស្ស
ដែលអ្នកស្រឡាញ់គឺស្រស់ស្អាតបំផុត ចរិតល្អបំផុត។ល។ ហើយអ្នកតែងមិននិយាយដល់នូវ
ចំណុចអាក្រក់របស់ភាគីដែលអ្នកស្រឡាញ់។ អ្នកកំពុងមានស្នេហាតែងផ្ដោតអារម្មណ៍ទៅលើ
តែព្រឹតិការណ៍ណាដែលជាប់ទាក់ទិន ឬប្រហាក់ប្រហែលនឹងរឿងស្នេហារបស់ខ្លួន បើទោះវាជា
រឿងសាមញ្ញក៏ដោយ។ ប្រការនេះក៏កើតឡើងដោយសារឥទ្ធិពលរបស់ dopamine ​។ ទន្ទឹមនឹងនេះ
វាក៏ដោយសារការប្រែប្រួលរបស់ norepinephrine ​នៅសរសៃប្រសាទកណ្ដាល(ដែលជាអ័រម៉ូន
ជួយបង្កើនការចងចាំរបស់ខួរក្បាល)។
៣. ការផ្លាស់ប្ដូរផ្លូវចិត្ត

អ្នកមានស្នេហាអាចក្លាយទៅជាមនុស្សមួយផ្សេងទៀត ពួកគេអាចប្រែក្លាយពីមនុស្សមានភាព
សប្បាយរីករាយ ពេញដោយភាពរស់រវើក ទៅជាអ្នកមិនចេះឃ្លានបាយ មិនគេង ឬអស់សង្ឃឹម
ក្នុងជីវិត ប្រសិនទំនាក់ទំនងស្នេហារបស់ពួកគេមានឧបសគ្គ។ អ្នកវិទ្យាសាស្ដ្ររកឃើញថា សញ្ញា
ខាងលើ គឺមិនខុសពីការញៀនថ្នាំនោះទេ។ នៅពេលអ្នកនឹកដល់សង្សាររបស់ខ្លួន នោះតំបន់ខួរ
ក្បាលដែលធ្វើសកម្មភាពខ្លាំងក្លា គឺជាតំបន់ដែលថ្នាំញៀនអាចគ្រប់គ្រងបាន។
៤. ឆ្លងកាត់ឧបសគ្គធ្វើអោយយើងស្និទ្ធស្នាលជាងមុន

មនុស្សទូទៅយល់ថា នៅពេលបានឆ្លងកាត់ឧបសគ្គណាមួយក្នុងជីវិត ពួកគេតែងមានរម្មណ៍ថា
ភាពទាក់ទាញរបស់ភាគីម្ខាងទៀត បានកើនឡើងជាងពេលណាៗទាំងអស់។  Fisher ថ្លែងថា
មូលហេតុគឺដោយសារ អ័រម៉ូន dopamine ។
៥.ត្រូវដក់ជាប់ក្នុងអារម្មណ៍

ប្រសិន ជារៀងរាល់ថ្ងៃ អ្នកតែងនឹកដល់មនុស្សណាម្នាក់ នេះបង្ហាញថា អ្នកកំពុងមានស្នេហា
ហើយ! ក្នុងចំណោមមនុស្សទាំងអស់ដែលត្រូវបានសាកសួរ គឺមានរហូតដល់ ៨៥% បានទទួល
ស្គាល់ថា ខ្លួនយល់សប្ដិឃើញប្រការជាច្រើនដែលទាក់ទិននឹងមនោសញ្ចេតនារបស់ខ្លួន។ ប្រការ
នេះ ត្រូវបានអ្នកជំនាញការនិយាយថា ជារឿងសាមញ្ញ ព្រោះថា នៅពេលមានស្នេហា កម្រិតនៃ
អ័រម៉ូន serotonin នៅសរសៃប្រសាទកណ្ដាលត្រូវថយចុះ បង្កអោយកើតមានការច្រមូលច្របល់
ផ្នែកផ្លូវចិត្ត។
៦. សង្ឃឹមថាយើងនឹងបាននៅក្បែរគ្នារាល់ថ្ងៃ

ពាក្យចាស់លោកពោលថា "ឃ្លាតកាយ ណាយចិត្ត" ប៉ុន្ដែ ការដែលគូស្នេហាតែងនៅក្បែរគ្នារាល់
ថ្ងៃ ពួកគេក៏អាចនឹងប្រឈមនឹងប្រការមិនល្អមួយចំនួន ដូចជាយល់ថា ខ្លួនជាម្ចាស់របស់ភាគីម្ខាង
ទៀត ការប្រចណ្ឌ ឬព្រួយបារម្ភគ្មានមូលហេតុជាដើម។
៧. យើងនឹងនៅក្បែរគ្នាជានិច្ច

អាការៈនេះ តាមពិតវាគ្រាន់តែជាលទ្ធផលដែលទាក់ទិននឹងអាការៈទី ៦តែប៉ុណ្ណោះ។ នៅពេល
ស្រឡាញ់គ្នា អ្នកណាក៏ចង់នៅក្បែរគ្នា រាល់ថ្ងៃនោះដែរ។ អ្នកមានស្នេហាតែងស្រមៃដល់ប្រការ
ល្អៗក្នុងអនាគតរបស់ខ្លួន។

៨. ខ្ញុំចង់ធ្វើអ្វីៗអោយល្អបំផុតសម្រាប់នាង/គាត់
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សកំពុងមានស្នេហាមានសមត្ថភាពពិសេសមួយ ៖ នោះគឺ
ទទួលអារម្មណ៍នៃភាពឈឺចាប់របស់មនុស្សដែលខ្លួនស្រឡាញ់ ដូចទៅនឹងការឈឺចាប់របស់
ខ្លួន។ ដូច្នេះពួកគេតែងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើអ្វីៗទាំងអស់ដើម្បីអោយមនុស្សដែលខ្លួន
ស្រឡាញ់បានសប្បាយចិត្ត។

៩. មិនដឹងថា គេនោះចូលចិត្តខ្ញុំស្លៀកពាក់បែបនេះ ឬទេ?

ស្នេហាមិនត្រឹមតែអាចធ្វើអោយផ្លាស់ប្ដូរផ្លូវចិត្តនោះទេ ប៉ុន្ដែវាក៏អាចផ្លាស់ប្ដូរទម្លាប់ស្លៀកពាក់
ផងដែរ។ ពួកគេតែងផ្លាស់ប្ដូររបៀបស្លៀកពាក់ ដោយសារតែខ្លាចក្រែង អ្នកជាទីស្រឡាញ់របស់
ខ្លួន ធុញទ្រាន់។ សំណួរដែលត្រូវបានប្រើប្រាស់ជារៀងរាល់ពេលទៅកំសាន្ដជាមួយគ្នានោះគឺ
៖ មិនដឹងថា ថ្ងៃនេះគាត់/នាងយល់យ៉ាងណាចំពោះខ្ញុំ?

១០. អ្នកដែលខ្លួនស្រឡាញ់គឺជាកម្មសិទ្ធិរបស់ខ្លួន

អ្នកកំពុងមានស្នេហា ក្រៅពីការធ្វើអ្វីៗទាំងអស់ដល់គ្នា ពួកគេក៏តែងយល់ថា ខ្លួនមានសិទ្ធិជា
ម្ចាស់របស់ភាគីម្ខាងទៀត គ្មាននរណាមានសិទ្ធិមកដណ្ដើមបានឡើយ។ ជួនកាលពួកគេគ្រប់គ្រង
ភាគីម្ខាងទៀតយ៉ាងតឹងរឹង ចាប់តាំងពីការដើរហើរ ធ្វើការ នៅជាមួយអ្នកណា។ល។ ប្រសិនមាន
លក្ខណៈហួសពីការយកចិត្តទុកដាក់ វានឹងក្លាយជាការប្រចណ្ឌ សង្ស័យ ធ្វើអោយទំនាក់ទំនង
ក្លាយជាអាក្រក់។

១១. បាត់បង់ការគ្រប់គ្រង

Fisher រួមជាមួយសហការីបានបង្ហាញថា អ្នកកំពុងមានស្នេហាទាំងអស់មិនអាចគ្រប់គ្រងអ្វីៗ
ទាំងអស់ដោយការយល់ដឹងពិតនោះទេ។ ពួកគេនឹងកាន់តែពិបាកគ្របគ្រងថែ​មទៀតប្រសិនបញ្ហា
នោះទាក់ទិននឹងមនោសញ្ចេតនារបស់ខ្លួន។ ពួកគេពួកគេនឹងទុកអោយបេះដូងជាអ្នកសម្រេច។

១២. ថាមពលដំបូងរបស់ស្នេហាបានបាត់បង់

វាមិនមែនជាប្រការល្អនោះទេ នៅពេលសញ្ញាចុងក្រោយនេះបានបង្ហាញថា ថាមពលខ្លាំងដំបូង
របស់ស្នេហាបានបាត់បង់។ ថាមពលខ្លាំងដំបូងរបស់ស្នេហាគឺជាស្ថានភាពមួយដែលអូសបន្លាយ
ពេលយូរជាងធម្មតា និងរីកចម្រើនយោងទៅលើទំនាក់ទំនង និងការព្យាយាម។ ប្រសិនមាន
ឧបសគ្គដែលធ្វើអោយអ្នកទាំងពីរមិនអាចជួបគ្នាញឹកញាប់ជាបន្ដបន្ទាប់ នោះវាប្រាកដណាស់
ថា អារម្មណ៍ដំបូងដែលយើងហៅថា ថាមពលដំបូងរបស់ស្នេហា នោះនឹងត្រូវបាត់បង់បន្ដិចម្ដងៗ
បន្ទាប់មក ស្នេហាក៏នឹងត្រូវបាត់បង់ទាំងស្រុង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: love youth