CamNews

យល់ដឹង 

ហេតុអ្វីស្រីៗចូលចិត្តខាំ ពេលនៅក្បែរសង្សារ

បុរសជាច្រើន នៅតែឆ្ងល់ថា ហេតុអ្វីបានជាមិត្តស្រីរបស់ពួកគេ ចូលចិត្តលេងខាំ។ ខាងក្រោម គឺជាការវិភាគរបស់ក្រុមអ្នកចិត្តវិទ្យា ទៅលើមូលហេតុដែលនាំឱ្យពួកនាងចូលចិត្តខាំអ្នក។

 



១/ បង្ហាញអំពីភាពជិតស្និទ្ធរវាងអ្នកទាំងពីរ

អារម្មណ៍របស់នាង នៅពេលនេះគឺ ៖ អូនអាចធ្វើឱ្យបងឈឺ ប៉ុន្ដែបងប្រាកដជាមិនធ្វើឱ្យអូនឈឺ
នោះទេ។ ជាងនេះ នាងក៏នឹងមិនខាំរហូតដល់ធ្វើឱ្យអ្នក ហូរឈាមនោះដែរ។ នាងខាំអ្នក លុះណា
តែ នាងជឿជាក់មកលើរូបអ្នក។

២/ សកម្មភាពនេះ ជំនួសឱ្យពាក្យ “អូនស្រឡាញ់បង”

ការខាំរបស់នាងម្ដងៗ គឺមានបង្កប់អត្ថន័យរបស់វា។ នេះគឺជាសកម្មភាព “វាយប្រហារ” បង្កប់ដោយ ភាពស្និទ្ធស្នាល និងស្នេហារបស់នាង ដែលមានចំពោះអ្នក ប៉ុន្ដែ នាងចេះលាក់បាំងបានយ៉ាងល្អ
ទើបអ្នកមិនអាចដឹងបាន។

៣/ ជួនកាល នេះគឺជាសញ្ញានៃភាពរំអួយ

តើអ្នកធ្លាប់ទទួលបានពាក្យព្រមានបែបរំអួយពីនាង ឬនៅ? “ប្រយ័ត្នខ្លួន មិនចឹងទេ តិចអូនខាំ!”។

៤/ មានអារម្មណ៍ថ្មី ប្លែក នៅពេលបានខាំ

មានពេលខ្លះ បន្ទាប់ពីបានខាំរួច នាងមានអារម្មណ៍ថាសប្បាយចិត្ត ដូច្នេះ ការខាំគឺជាវិធីដែលនាង ជ្រើសរើសដើម្បី ឱ្យចិត្តរបស់នាង បានធូរស្រាល នាំឱ្យអ្វីៗក្លាយជាប្រសើរឡើង។

៥/ បង្ហាញអំពីភាពជាម្ចាស់

នៅពេលនាងខាំអ្នក នោះក៏មានន័យថា ជាការបង្ហាញអំពីការគ្រប់គ្រងរបស់អ្នក ចំពោះអ្នក ហើយ
វា ក៏អាចស្ដែងចេញឱ្យដឹងថា អ្នកគឺជាកម្មសិទ្ធិផ្ដាច់មុខរបស់នាង។

៦/ បន្សល់ទុកនូវស្លាកស្នាមនៃក្ដីស្នេហ៍

នៅពេលមើលឃើញស្នាមខាំរបស់ខ្លួន ដែលបន្សល់នៅលើដៃ ឬបបូរមាត់របស់សង្សារ នាងតែង ញញឹមនៅក្នុងចិត្ត៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS


Tags: Love bite girls like to bite