CamNews

យល់ដឹង 

ដើម្បីក្លាយជាគូស្នេហ៍តែម្នាក់គត់របស់បុរសម្នាក់ តើត្រូវធ្វើបែបណា?

ដើម្បីបានក្លាយជាស្រីស្នេហ៍ ឬភរិយាដ៏ល្អម្នាក់ អ្នកត្រូវចំណាយពេលច្រើនដើម្បីត្រៀមអោយ
ប្រការនេះ។ ខាងក្រោម គឺជាប្រការមួយចំនួន ដែលអាចជួយអ្នកបាន។

១.អោយតម្លៃខ្លួនឯង...

ការយល់ដឹងខ្ពស់ ឬការប្រែក្លាយទៅជាមនុស្សល្អទាំងស្រុង គឺមិនចាំបាច់ត្រូវតែ "ក្អែកក្លាយជាហង្ស
"នោះទេ។ ប្រសិនអ្នកមិនមានវិធីដើម្បីទទួលស្គាល់ខ្លួនឯង នោះអ្នកអាចនឹងក្លាយជាក្អែកដ៏អាក្រក់
បំផុត។

២.....ប៉ុន្ដែ មិនត្រូវបដិសេធ

បុរសនោះធ្លាប់ស្រឡាញ់អ្នកខ្លាំងណាស់ ប្រការនេះមិនមែនមានន័យថា គាត់នឹងស្រឡាញ់អ្នកជា
រៀងរហូតនោះទេ។ បុរសនោះធ្លាប់ត្រូវការអ្នក ប៉ុន្ដែក៏មិនមែនមានន័យថា គាត់នឹងមិនអាចរស់នៅ
បានប្រសិនគ្មានអ្នកនោះដែរ។ ប្រសិនមានថ្ងៃមួយ បុរសនោះលែងស្រឡាញ់អ្នក អ្នកត្រូវតែចេះ
ទទួលស្គាល់ប្រការនេះ។

៣.ចូរមើលស្ដង់ដារបស់បុរសនោះ មុនពេលរៀបការ

ចូរកុំអាលនិយាយថា ប្រសិនអ្នកទាំងពីមិនស័ក្ដិសមនឹងគ្នា នោះនឹងអាចលែងលះគ្នាបាន។ តាម
ការពិត ការរៀបការគឺជារឿងពិបាក ប៉ុន្ដែ ការលែងលះ គឺរឹតតែពិបាកជាងនេះទៅទៀត ព្រោះថា
ពេលនោះ វាមិននៅជាបញ្ហារបស់អ្នកទាំងពីរទៀតនោះទេ គឺនៅមាន កូន គ្រួសារទាំងសងខាងជា
ដើម ពួកគេនឹងជួយកែលំអស្ថានភាពឡើងវិញ។

៤.យកចិត្តទុកដាក់លើហិរញ្ញវត្ថុ

អ្នកមិនចាំបាច់ ត្រូវតែរៀបការជាមួយអ្នកមាននោះទេ ប៉ុន្ដែកត្តាដំបូងដែលអ្នកត្រូវស្វែងយល់ នោះ
គឺ ថាតើបុរសនោះនឹងស្ម័គ្រចិត្តចំណាយប្រាក់ដើម្បីអ្នកដែរ ឬអត់។

៥.អ្នកត្រូវចេះដាំស្លរ

បើទោះជាមិនចាំបាច់ចេះធ្វើម្ហូបពិសេសៗក៏ដោយ ប៉ុន្ដែ យ៉ាងហោចណាស់ក៏ត្រូវចេះលៃលកមិន
អោយខ្លួនត្រូវអត់អាហារដោយសារមិនចេះធ្វើម្ហូបនោះដែរ។ បុរសៗតែងចង់ក្លាយជាទីពឹងរបស់
អ្នក ប៉ុន្ដែមិនប្រាកដថា គាត់នឹងមិនទៅឆ្ងាយពីអ្នក។

៦.មិត្តជិតស្និទ្ធ

អ្នកចង់អោយបុរសនោះ មានតែអ្នក និងនៅក្បែរអ្នកជានិច្ច ប៉ុន្ដែប្រការនេះពិតជាពិបាកណាស់។
អ្នកណាក៏មានមិត្តភក្ដិជិតស្និទ្ធផ្ទាល់ខ្លួន ប៉ុន្ដែសំខាន់គឺត្រូវរក្សាគម្លាតមួយ បើទោះជាអ្នកបានរៀប
ការរួច ឬមិនទាន់រៀបការក៏ដោយ។ អ្នកអាចរក្សាមនុស្សម្នាក់ដែលអ្នកទុកចិត្តបំផុតសម្រាប់ការ
ពឹងពាក់ ប៉ុន្ដែ ចូរកុំអោយឆ្លាតឆ្ងាយពីមនោសញ្ចេតនាមិត្តភក្ដិ។

៧.មិត្ដភក្ដិស្រីជិតស្និទ្ធ

នៅពេលមានស្នេហា ពេលបានរៀបការ អ្នកចេះតែយកចិត្តទុកដាក់តែលើស្វាមីរបស់អ្នក ប៉ុន្ដែនៅ
ពេលបុរសនោះចាកចេញពីអ្នក អ្នកនឹងទៅជាយ៉ាងណា? អារម្មណ៍របស់ស្ដ្រី មានតែស្ដ្រីទើបដឹង
ច្បាស់។ ប្រសិនអ្នកមិនមានមិត្តស្រីជិតស្និទ្ធបែបនេះ ជីវិតរបស់អ្នកអាចជួបលំបាក។

៨.រៀនស្រឡាញ់ខ្លួនឯង

អ្នកចង់អោយបុរសនោះស្រឡាញ់អ្នកក្នុងកម្រិតណា អ្នកក៏គួរស្រឡាញ់ខ្លួនឯងកម្រិតនោះដែរ។
នៅពេលអ្នកមិនចេះស្រឡាញ់ខ្លួនឯង តើអោយអ្នកណាមកស្រឡាញ់អ្នក? បុរសតែងចូលចិត្តនារី
ស្រស់ស្អាត ឆ្លាតវៃ និងពូកែគ្រប់យ៉ាង ប្រសិនអ្នកធ្វើអោយខ្លួនឯងកាន់តែអាក្រក់ នោះប្រាកដ
ណាស់ថា នឹងជាការលំបាកនៅពេលចង់អោយបុរសម្នាក់ស្រឡាញ់អ្នក។

៩.កុំបង្ខំអោយបុរសនោះដើរដល់ផ្លូវទាល់

បុរសសំឡាញ់របស់អ្នកមកពីបំពេញបេសកកម្ម និងបានទិញអំណោយជូនអ្នករាល់គ្នា ប៉ុន្ដែភ្លេច
ទិញអោយអ្នក រួចគាត់សើច ហើយដោះសារ ៖ "បងបានរកទិញ ប៉ុន្ដែមិនឃើញមានរបស់ណាសម
នឹងអូនសោះ"។ ពេលនោះ គេកំពុងដឹងកំហុសរបស់ខ្លួន ប្រសិនអ្នកខឹង និងបង្ខំអោយគាត់ដើរដល់
ផ្លូវទាល់ នោះបញ្ហាធំប្រាកដជាអាចកើតឡើង។ ក្នុងករណីទាំងអស់ ប្រសិនបុរសនោះដកថយ ១០
ជំហាន អ្នកក៏គួរតែនៅអោយស្ងៀមទើបល្អ ពុំនោះទេគាត់ប្រហែលជានឹងត្រូវចាកចោលអ្នកមិន
ខាន។

១០. ដាច់ខាតកុំប្រៀបធៀប

ចូរជឿថា ស្នេហាដែលគូស្នេហ៍របស់អ្នកផ្ដល់អោយអ្នក គឺមិនអាចស្មើរនឹងស្នេហាដែលម្ដាយរបស់
អ្នកផ្ដល់អោយអ្នកនោះឡើយ ដូច្នេះចូរកុំបង្ខំអោយគូស្នេហ៍របស់អ្នកជ្រើសរើសរវាងម្ដាយរបស់គាត់
និងអ្នក ឧទាហរណ៍ដូចជា ពេលធ្លាក់ទៅក្នុងទន្លេ គាត់នឹងជួយសង្គ្រោះអ្នកណាមុនជាដើម។ល។
ចូរអោយតម្លៃខ្ពស់ទៅលើការឱបរាល់ពេលមុនគេង ដែលបុរសនោះផ្ដល់អោយអ្នក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: love youth