CamNews

ទេសចរណ៍ 

ភោជនីយដ្ឋានក្រោមបាតសមុទ្រ


ភោជនីយដ្ឋាន Ithaa Undersea Restuarant មានទីតាំងនៅកោះ Conrad Maldives Rangali
ឯសាធារណរដ្ឋ Maldives ដែលជាភោជនីយដ្ឋាននៅក្រោមបាតសមុទ្រតែមួយគត់បានចាប់
បើកបំរើតាំងពីឆ្នាំ ២០០៧មកម្លេះ។

ភោជនីយដ្ឋាននេះស្ថិតនៅក្រោមបាតសមុទ្រជំរៅ ១៦feet។ វាត្រូវបានធ្វើឡើងដោយបំពាក់
ដំបូលកញ្ចក់ 180° ដែលភ្ញៀវទេសចរអាចទស្សនានូវជីវិតសត្វក្នុងទឹកទាំងឡាយញ៉ាំស្រា
ក្រឡុក cocktails និងទទួលបាននូវការបំរើអាហារបែប Maldivian-Western របស់ជនជា។

ភោជនីដ្ឋាននេះបើកបម្រើសំរាប់តែអាហារពេលល្ងាច និងថ្ងៃត្រង់ រៀងរាល់សប្តាហ៍តែតំរូវ
ឲ្យកក់មុន ១៤ថ្ងៃ។ ក្មេងអាយុក្រោម ១២ឆ្នាំមិនអាចចូលទស្សនាបានឡើយ៕

ដោយ៖ មិនា
ប្រភព៖hotel


Tags: tour Maldives