CamNews

ទេសចរណ៍ 

ចង់គេចពីរដូវរងារ តើគួរទៅទេសចរ នៅទីណាទៅ?


នៅបណ្តាប្រទេសប៉ែកអឺរ៉ុបមួយចំនួន បានមានភាពសប្បាយរីករាយក្នុងឱកាសថ្ងៃបុណ្យគ្រឹស្ត
ម៉ាក់ ដែលបានប្រព្រឹត្តទៅនៅក្នុងរដូវរងារកន្លងទៅនេះ។ យ៉ាងណាមិញ គ្រឹស្តម៉ាក់បានបញ្ចប់
តែរដូវរងារ នៅតែបន្តនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោកដដែល។ ហេតុដូចនេះ
កន្លែងណាទៅ ដែលអាចធ្វើឲ្យភ្ញៀវទេសចរគេចផុតពីរដូវរងារដ៏សែនត្រជាក់រឹងថ្គាមនេះបាន?

រមណីយដ្ឋានតំបន់ឆ្នេរ Red Sea resorts នាទីក្រុង Cairo ប្រទេសអេស៊ីប ត្រូវបានភ្នាក់ងារទេស
ចរ Post Office Travel report វាយតម្លៃថាជាកន្លែង ដែលជាជម្រើសល្អបំផុតសម្រាប់ភ្ញៀវទេស
ចរ គេចផុតពីរដូវរងារ (ខែធ្នូ ២០១២ ដល់ ខែមករា ឆ្នាំ២០១៣) ហើយសេវាកម្មក៏មានតម្លៃថោក
ផងដែរ។ រមណីយដ្ឋាននេះ បានផ្តល់នូវសេវាកម្ម មូជទឹកលេងកំសាន្ត នៅតាមឆ្នេរសមុទ្រក្រោម
ពន្លឺព្រះអាទិត្យដ៏សែនកក់ក្តៅ ស្របពេលដែលបណ្តាប្រទេសដទៃកំពុងទទួលរងនូវអាកាសធាតុ
ត្រជាក់រឹងថ្គាម។

Red Sea resorts ថែមទាំងបានផ្តល់នូវការបំរើអាហារ និងភេសជ្ជៈ និងការស្នាក់នៅដល់ភ្ញៀវទេ
សចរ ដែលមានតម្លៃថោកសមរម្យ ហើយជាលទ្ធផល Red Sea resorts បានទទួលភ្ញៀវទេសចរ
ពីបណ្តាប្រទេសអឺរ៉ុបជាច្រើនមកមូជទឹកលេងកំសាន្ត៕

ដោយ៖ មិនា
ប្រភព៖ DM


Tags: tour sea in Eypt