CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរ និងប្រជាជននៅកោះ ម៉ាល់ឌីវ អះអាងថា បានឃើញ យន្តហោះមួយហោះ យ៉ាងទាប សង្ស័យថាជា​ MH370

ការតាមប្រមាញ់ ស្វែងរកយន្តហោះ Malaysia Airlines MH370 បានកំពុងតែ ពង្រីកកាន់តែធំទៅៗ ដែលឥលូវនេះ ត្រូវបានគេ ងាកមកលើកោះ ម៉ាល់ឌីវ ម្តងបន្ទាប់ពី ទទួលបាន ព័ត៌មានថា មាន​គេប្រទះឃើញ យន្តហោះ មួយដែលហោះ ក្នុងរយៈកំពស់ មួយដ៏ទាប ដែលមានរូបរាង ប្រហាក់​ប្រហែលនិង យន្តហោះរបស់ Malaysia Airlines ។



ព័ត៌មានថ្មីៗនេះ ទទួលបានពី ប្រជាជនមួយចំនួន ដែលរស់នៅតំបន់ Dhaalu Atoll ដែលបាន​អះអាង​ថា ឃើញយន្តហោះមួយ ដែលហោះយ៉ាងទាប ដែលអាចធ្វើអោយ អ្នកនៅពីក្រោម មើល ឃើញរូបរាង ដែលមានបូ ពណ៌ក្រហម ហើយនិងអក្សរខ្លះៗ ដែលមើលទៅ ដូចនិង Malaysia Airlines ។ បើតាមសំដី របស់អ្នកភូម ម្នាក់បានអោយដឹងថា គាត់មិនដែលឃើញ យន្តហោះណា ហោះទាបយ៉ាងនេះនោះទេ ព្រោះថាក្រៅពី យន្តហោះខ្នាតតូច សំរាប់បើកលើ សមុទ្រនោះ មិន សូវមានយន្តហោះ បើកកាត់តំបន់ នេះហើយទាប យ៉ាងនេះទេ ។ អ្នកនៅ តំបន់នោះ ជាច្រើន ក៏បាន អះអាងផងដែរថា ក្រៅពីមានអ្នកឃើញ ដោយផ្ទាល់ហើយ ក៏ត្រូវបានគេ លឺសំលេង ម៉ាស៊ីនយន្តហោះ ដែលធ្វើ អោយគេភ្ញាក់ផ្អើល ផងដែរ ។ ហេតុការទាំងនោះ ត្រូវបានអ្នកភូមិ អះអាងថា កើតឡើង បន្ទាប់ពី ៧ ម៉ោងនៃដំណឹងពីការ បាត់ យន្តហោះ MH370 នោះ ។


នៅពេលដែល និយាយដល់រឿង បើកយន្តហោះ បែបទាបនេះ គេក៏បាន លេចលឺដំណឹងថា លោក Captain Zaharie ដែលជាអ្នក បើកយន្តហោះ MH370 នោះ ក៏ធ្លាប់បាន់ ហ្វឹកហាត់ បើក និងចុះចត តាមរយៈកំពស់ ទាបផងដែរ ។ ព័ត៌មានផ្សេងទៀត ដែលបានចុះផ្សាយដោយ សារ ព័ត៌មាន ម៉ាឡេស៊ីក៏បាន អោយដឹងថា លោក Captain Zaharie ក៏ធ្លាប់ទៅ ហ្វឹកហាត់ ការបើក កំពស់ ទាបនៅ ឥណ្ឌា ស្រីលង្កា និងអាមេរិកផងដែរ ។ យ៉ាងណាមិញ មិនទាន់មាន ព័ត៌មានណា មួយអាចបញ្ជាក់ថា គេបានរកឃើញ យន្តហោះនោះ នៅឡើយ អញ្ចឹងយើង នឹងតាមដាន ការស៊ើបអង្កេត និងព័ត៌មានផ្សេងៗ ជាបន្ត ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ telegraph 


Tags: malaysia plane mh370 maldives