លោកអ្នកប្រហែលជាធ្លាប់បានលឺ និងធ្លាប់បានស្គាល់រួចបកហើយនូវរមណីយដ្ឋានកោះ
Sentosa របស់ប្រទេសសិង្ហបុរី ដ៏ល្បីឈ្មោះ ដែលទទួលបានភ្ញៀវទេសចរមកលេងកំសាន្ត
ប្រហែល ៥លាននាក់ ជារៀងរាល់ឆ្នាំ។
នៅលើកោះ Sentosa នេះមានកន្លែងកំសាន្តដ៏សែនសប្បាយរីករាយជាច្រើនរៀបរាប់មិនអស់
ឡើយ។ ដូចនេះគេហទំព័រយើងខ្ញុំសូមណែនាំតែកន្លែងសំខាន់មួយចំនួនដូចខាងក្រោម៖
១. អគារ Tiger Sky Tower ដែលមានកំពស់ខ្ពស់ដល់ទៅ ១៣១ម៉ែត។ ភ្ញៀវទេសចរ ចំនួន
៧២នាក់ អាចឡើងកំសាន្ត ញ៉ាំភេសជ្ជៈ និងទស្សនាទេសភាពយ៉ាងស្រស់ស្អាត នៅលើកំពូល
អគារនេះបាន។
២. សួនមេអំបៅ Butterfly Park and Insect Kingdom ដែលប្រមូលផ្តុំទៅដោយមេអំបៅ
រស់យ៉ាងស្រស់ស្អាត និងប្លែកៗ ចំនួន15,000 មេអំបៅ និងសត្វល្អិតដ៏កំរដទៃទៀតចំនួន 3,000
ប្រភេទ។
៣. រូបសំណាក់តោត្រី Merlion Statue ជារូបសំណាក់បាញ់ទឹកដ៏ធំ មានកំពស់ ៣៩ម៉ែត។
៤. ទិដ្ឋភាពក្រោមសមុទ្រ Underwater World និង ត្រីដូហ្វាំង គឺជាកន្លែងដែលភ្ញៀវទេស
ចរអាចទស្សនានូវជីវៈចំរុះក្នុងទឹកចំនួន ២៥០ប្រភេទ ដែលមានសត្វក្នុងទឹកសរុបចំនួន 2,500។
ក្នុងនោះដែរ លោកអ្នកក៏អាចទស្សនានូវសត្វត្រីដូហ្វាំង សំដែងសៀកលេងកំសាន្តអស្ចារ្យ។
៥. ការសំដែងចំរៀង Songs of the Sea គឺជាការសំដែងដ៏អស្ចារ្យមួយដែល លោកអ្នកពិត
ជាប្លែកភ្នែកជាមួយនឹង រូបភាពបាញ់ទឹកលេចចេញជារូបមនុស្ស ដែលជាបច្ចេកទេសបាញ់ភ្លើង
ដ៏អស្ចារ្យ។
ក្រៅពីកន្លែងកំសាន្តខាងលើនេះ ភ្ញៀវទេសចរទាំងឡាយអាចកំសាន្តនៅតំបន់ឆ្នេរ ដ៏ស្រស់ស្អាត
ស្នាក់នៅសណ្ឋាគារលំដាប់ផ្គាយ៥ មុជទឹកស៉្បា និងលេងល្បែងកំសាន្តជាច្រើនទៀត ពិតជា
សប្បាយរីករាយ៕
ដោយ៖ មិនា
ប្រភព៖ Sentosa