CamNews

ទេសចរណ៍ 

ទស្សនាវាលផ្កា Lavender ដ៏ស្រស់ស្អាត នៅកោះ Hokkaido

 

Lavender គឺជារុក្ខជាតិផ្កាម៉្យាងពណ៌ស្វាយ ដែលមានដាំនៅលើកោះដ៏ធំមួយរបស់ប្រទេសជប៉ុន
គឺកោះ Hokkaido ជារុក្ខជាតិដែលបានផ្តល់នូវគុណប្រយោជន៍ជាច្រើនសម្រាប់កសិកម្ម។ ជាមួយ
នឹងទិដ្ឋភាពវាលពណ៌ស្វាយដ៏ស្រស់ស្អាត វាល Lavender ក៏បានទាក់ទាញភ្ញៀវទេសចរជាច្រើន
មកទស្សនាលេងកំសាន្តផងដែរ។

រុក្ខជាតិ Lavender ត្រូវបានជនជាតិជប៉ុនដាំនៅលើកោះ Hokkaido នេះតាំងពីជាង ៥០ឆ្នាំមុនមក
ម្លេះ គឺតាំងពីឆ្នាំ ១៩៦០ មក។ ភ្ញៀវទេសចរអាចមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃវាល Laven
der នេះបាននារដូវក្តៅនៃប្រទេសជប៉ុន ក្នុងរវាងខែ កក្កដា និងសីហា ដែលនៅពេលនោះដែរ ក្លឹន
ផ្កា Lavenderនឹងផ្តល់នូវក្លឹនយ៉ាងក្រអូប ដល់លោកអ្នកដែលមកទស្សនា។

ក្រៅពីផ្កា Levender ក៏នៅមាន ប្រភេទ ផ្កាដ៏ស្រស់ស្អាតជាច្រើនទៀតផងដែរ ដែលរួមគ្នាជាមួយ
វាលផ្កា Levender រំលេចបានជាវាលផ្កាចំរុះពណ៍ដ៍សែនស្រស់ស្អាត៕

ដោយ៖ មិនា
ប្រភព៖ wiki


Tags: tour lavender field in Japan