CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ មានករណីផ្ទុះ ទូកល្បឿនលឿន ចំណុះ ដោយប្រមុខរដ្ឋាភិបាល

ព័ត៌មានអន្តរជាតិ ៖ ប៉ុន្មាននាទីមុននេះបន្តិច បើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន​បរទេសរុស្ស៊ី អ័រតេ ចុះផ្សាយអោយដឹងថា មានករណីបំផ្ទុះ ទូក ល្បឿន  លឿន របស់ប្រធានាធិបតី ប្រទេស ម៉ាល់ឌីវ លោក Abdulla Yameen នៅជិតទីក្រុង Male ។

ប្រភពសារព័ត៌មានអោយដឹងថា ករណីវាយប្រហារ បំផ្ទុះទូកល្បឿនលឿន  ផ្ទុកបេក្ខភាពប្រធានាធិ បតីរូបនេះ បានធ្វើអោយលោក ប្រធានាធិបតី រងរបួស មិនត្រឹមតែប៉ុណ្ណោះ     ជំទាវទី ១ លោកស្រី Fathmath Ibrahim ដែលត្រូវជាភរិយាលោកប្រធានាធិបតីនោះ រួម  ទាំង  សមាជិក អង្គរក្សឯទៀត នោះ ក៏បានទទួលរងរបួសធ្ងន់ និង ស្រាលដូចគ្នាដែរ ខណៈនេះ​  ជនរងគ្រោះទាំងអស់ កំពុងតែសំ រាកនិងព្យាបាលរបួស នៅឯមន្ទីរពេទ្យ Indira Gandhi Memorial Hospital (IGMH) ។របាយការណ៍ បញ្ជាក់អោយដឹងថា ទូកល្បឿនលឿន មួយគ្រឿងខាងលើនេះ ចំណុះ   ទៅដោយប្រមុខរដ្ឋាភិបាល ប្រទេស ម៉ាល់ឌីវ នោះ គឺដឹកអ្នកទាំងអស់គ្នា ពី  អាកាសយានដ្ឋាន   ក្រោយ ដំណើរទស្សនកិច្ចទៅ កាន់ប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ ចូលរួមកម្មវិធីបុណ្យសាសនា  ម៉ូស្លឹម  ដ៏ធំប្រចាំឆ្នាំ​ បុណ្យ Hajj  ។ ប្រមុខការទូត ចំណុះនៅលើទូក ខាងលើ រួមមានដូចជា សមាជិក គណៈរដ្ឋមន្រ្តី ក៏ដូចជាសមាជិក សភាជាតិដូចគ្នាដែរ ។ ករណីបំផ្ទុះមួយនេះ បានកើត   ឡើង នៅឯ កន្លែងសំចត ទូកល្បឿនលឿន ខណៈសាក្សីឃើញហេតុការណ៍ ផ្ទាល់ភ្នែកអោយដឹងថា     លាន់ឮសម្លេង ផ្ទុះបែកកញ្ជក់ថែមទៀង ផង។ ករណីផ្ទុះលើកនេះ មិនទាន់បានដឹងនៅឡើយទេ កំពុងតែស៊ើបអង្កេត នៅឡើយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Asia Maldives Int news Breaking news Unt news Hot news Breaking news Boat