CamNews

មិនគួរឲ្យជឿ 

ផ្អើលមើលវីដេអូ គ្រោះថ្នាក់ ញាក់សាច់ ល្បីអស់ទាស់ ក្នុងទំព័រ ហ្វេសប៊ុក

ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសតូច វ័យទើបតែ ៥ ឆ្នាំ រួមជាមួយនឹង ជីដូនរបស់ខ្លួន និយាយពីថា គេពិតជាសំណាងហួស ពោលគឺ មិនបានស្លាប់បាត់បង់ជីវិត អ្វីនោះទេ គ្រាន់តែទទួលរងរបួសធ្ងន់តែ ប៉ុណ្ណោះ ក្រោយពី ត្រូវរថយន្តកិន ពីលើស្រស់ៗ ផ្ទាល់តែម្តង នេះបើយោងតាម ការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។

ប្រភពដដែល បន្តអោយដឹងថា ករណីគ្រោះថ្នាក់ រថយន្តកិន អ្នកថ្មើរជើងពីររូបខាងលើនេះ​ បានកើត  ឡើងនៅ ក្នុងប្រទេស ប្រេស៊ីល ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ជន រងគ្រោះ យាយ និងចៅទាំងពីរនាក់នោះ មានឈ្មោះថា Vilma Teodoro do Nascimento ត្រូវជាជីដូន ខណៈចៅប្រុស វ័យទើបតែ ៥ ឆ្នាំរបស់ខ្លួន មានឈ្មោះ Joao Pedro ពួកគេទាំងពីរនាក់ ត្រូវបានរក អោយឃើញថា ត្រូវរថយន្ត Volkswagon ពណ៌ស កិនពីលើ ខណៈវាត្រូវបានបុក ដោយរថយន្តមួយ ផ្សេងទៀត ដែលបានបាត់បង់ម្ចាស់ការណ៍នោះ ។

យ៉ាងណាមិញ បើយោងតាមសម្តីលោកយាយ​ ដែលត្រូវជាជនរងគ្រោះផ្ទាល់តែម្តង បានគូសបញ្ជាក់ អោយដឹងថា ពិតណាស់ នាងខ្ញុំបានឃើញរថយន្តទាំងពីរនោះបុកគ្នា នាងខ្ញុំប្រឹងរត់ដែរ តែរត់មិនទាន់ នៅពេលដែលវាបុក និងកិន ពីលើខ្នងខ្ញុំហើយនោះ រំពេចនោះ នាងខ្ញុំ ពិតជាមិនបានឃើញអ្វីផ្សេង ទៀតនោះទេ ។ ផ្ទុយទៅវិញ ក្មេងប្រុសតូចនោះ បានអះអាងថា វាគឺជារឿងអព្ភូតហេតុ ដែលបានមក អំពីព្រះ ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: News sky Int news Unt news Horrible video Viral video Facebook Youtube