ម្តាយរបស់លោកស្រី Hillary Clinton ប្រមុខការទូតសហរដ្ឋអាមេរិកដែលមានឈ្មោះ
Dorothy Rodhamអាយុ៩២បានទទួលមរណៈភាពកាលពីពាក់កណ្តាលយប់ថ្ងៃអង្គារ
ម្សិលមិញនេះនៅក្នុងរដ្ឋធានី វាស៊ីតោន សហរដ្ឋអាមេរិក, នេះបើតាមការអោយដឹងពី ក្រុមគ្រួសាររបស់អ្នកស្រី។
លោកស្រីHillary Clintonបានធ្វើការលុបចោលនូវរាល់ដំណើរទស្សនៈកិច្ចនានាដែល
រួមមានទៅកាន់ប្រទេសអង់គ្លេសនិងទូគីបន្ទាប់ពីម្តាយរបស់លោកស្រីមានអាការៈមិន
ស្រួលតែមិនមានពត៌មានដែលបង្ហាញអំពីជំងឺរបស់ម្តាយលោកស្រីនោះទេ។
Dorothy Rodham ក៏បានបង្ហាញខ្លួនផងដែរកាលពីឆ្នាំ២០០៨នៅក្នុងយុទ្ធនាការឃោសនា បោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិច ហើយបានជួយលោកស្រី Hillary Clinton ក្នុងការរៃ
អង្គាស ទឹកប្រាក់ដើម្បីយុទ្ធនាការបោះឆ្នោតរបស់លោកស្រីផងដែរ។
គាត់ក៏បានធ្វើដំណើរទស្សនៈកិច្ចជាមួយនឹងលោកស្រី Hillary Clinton ទៅកាន់សេត
វិមាន, និងបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០០០ និងចិនក្នុងឆ្នាំ១៩៩៨។
Dorothy Rodham បានកើតនៅក្នុងទីប្រជុំជនមួយក្នុងរដ្ឋ California នឹងបានផ្លាស់ប្តូរទី
លំនៅទៅកាន់ Chicago នៅក្នុងឆ្នាំ ១៩៣៧។ គាត់បានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ ១៩៤២ហើយមិនដែលបានធ្វើការនៅក្រៅផ្ទះនោះទេ តែគាត់បានជួយលោកBill Clinton ក្នុងយុទ្ធការបោះឆ្នោតនឹងកូនប្រុសម្នាក់ទៀតដែលមិនបានសំរេចនោះទេក្នុងការឈរ
ឈ្មោះជាសភាអាមេរិក៕
ប្រភពៈ
CNN
ដោយ
វឌ្ឍនា