សឹង្ហបុរី៖ សាកសពចំនួនពីរដែលមានមនុស្សស្រ្តីម្នាក់ និងក្មេងប្រុសម្នាក់ត្រូវបានគេ
រកឃើញអណ្តែតនៅក្នុងទឹកនៃអាង បេដុក កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។
ក្នុងចំនោមសាកសពទាំងពីរ គឺស្រ្តីជាម្តាយត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ Tan Sze
Sze អាយុ៣២ឆ្នាំ និងកូនប្រុសរបស់នាងឈ្មោះ Jerald Chin Le Hui អាយុ៣ឆ្នាំ។មន្ត្រីប៉ូលីស
បានទទួលនូវពត៌មាននៃឧប្បត្តិហេតុនេះនៅវេលាម៉ោង៧ព្រឹក។ ហើយសាកសពទាំងពីរត្រូវ
បានគេរាយការណ៍ថាស្លាប់នៅ១០នាទីក្រោយ។ ប៉ូលីសបានចាត់ទុកឧប្បត្តិហេតុនេះថាជារឿងខុសធម្មតា និងកំពុងតែធ្វើការសេពអង្កេតបន្ត៕
ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា