CamNews

តន្រ្តី 

បទចម្រៀង Unforgettable ពី Rihanna

តារាចម្រៀង Rihanna ក្នុងឆ្នាំ ២០១២ នេះមិនទាន់នឹងបានចេញផ្សាយអាល់ប៊ុមថ្មីនោះទេ នាងបាន
ត្រឹមតែចេញបទចម្រៀងទោល ប៉ុន្មានបទប៉ុណ្ណោះ តែកាលពីពេលថ្មីៗនេះនាងបានប្រកាសថានឹង
ចេញផ្សាយអាល់ប៊ុមទី ៧ របស់នាងដែលមានចំណងជើងថា Unapologetic។

អាល់ប៊ុម Unapologetic បានរចនារូបភាពអាល់ប៊ុមដែលមានរូបរបស់នាង Rihanna លែងខ្លួនល្វែង
លើទាំងអស់តែម្ដង។ ក្នុងអាល់ប៊ុមថ្មីនេះគេបានដឹងថានឹងមានបទចម្រៀងចំនួន ១៤ បទក្នុងនោះ
មាន ៧ បទគឺជាបទថ្មី និងប៉ុន្មានបទទៀតត្រូវបានផលិតថ្មីជាមួយនឹងសាច់ភ្លេងថ្មី ហើយក្នុងនោះក៏
មានបទចម្រៀង Unforgettable ដែលជាបទថ្មីរបស់នាងផងដែរ។

អាល់ប៊ុម Unapologetic នេះនឹងមានចេញលក់នាថ្ងៃទី ១៩ វិច្ចិកានេះ។ យើងទៅស្ដាប់បទចម្រៀង
Unforgettable របស់ Rihanna បន្តិចទៅមើល ព្រោះមនុស្សភាគច្រើនគេថាបទចម្រៀងនេះគឺនាង
Rihanna រៀនច្រៀងសម្លេងតាម Justin Bieber៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator


Tags: Rihanna new song