CamNews

តារា 

ជិន ស្រីនុត បាត់​ឱកាស​នៅ​អូស្ត្រាលី តែ​មាន​ទឹក​មាត់​លេប នៅ​អាមេរិក

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សាច់សម៉ដ្ឋរលោងកញ្ញា ជិន ស្រីនុត កាលពីពេលកន្លងមកនេះ
បាននិយាយប្រាប់ឲ្យដឹងថា នាងនឹងចេញទៅ សម្តែងលើទឹកដី ប្រទេសអូស្រា្តលី ជាលើកទីពីរ
នាអំឡុងចុងខែកក្កដា ឆ្នាំ២០១៣នេះ។ ប៉ុន្តែក៏ត្រូវបានបាត់បង់ ឱកាសនេះទៅវិញ។

ប្រភពពីអ្នកជិតដិត បានបង្ហើបថា គម្រោងចេញទៅច្រៀងនៅ អូស្ត្រាលីរបស់កញ្ញា ជិន ស្រីនុត
គឺត្រូវបានបាត់បង់ ទៅវិញហើយ។ ម្យ៉ាងទៀតពេលនេះ នាងក៏កំពុងតែមានវត្តមាន នៅក្នុងប្រ
ទេសកម្ពុជា គឺមិនបានចេញទៅ ណានោះឡើយ។ ទោះបីជាយ៉ាងក្តី ប្រភពខាងលើ មិនបានដឹង
ច្បាស់ អំពីមូលហេតុដែល តារាស្រីរូបនេះ បាត់បង់ឱកាស នៃការចេញទៅច្រៀង និងសម្តែងនៅ
លើទឹកដី ប្រទេសអូស្រា្តលី នោះឡើយ។

ឆ្លើយឆ្លងជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កញ្ញា ជិន លីនី ហៅ ស្រីនុត បាននិយាយ
ប្រាប់ឱ្យដឹងថា សម្រាប់គម្រោងចេញទៅ សម្តែងនៅប្រទេស អូស្តា្រលីកាលពីចុង ខែកក្កដា គឺត្រូវ
បានលុប ចោលវិញហើយ។ ប៉ុន្តែពេលនេះនាងក៏ មានឱកាសថ្មីមួយទៀត គឺគ្រោងចេញទៅច្រៀង
នៅសហរដ្ឋអាមេរិក។
ស្រីស្រស់ទងវងកញ្ញា ជិន ស្រីនុត បាននិយាយបន្តថា "ចាស...បង ! ចំពោះគម្រោងចេញទៅអូស្រា្ត
លី គឺត្រូវបានផ្អាកវិញហើយ តែខ្ញុំមានគម្រោងថ្មីមួយទៀត គឺទទួលបានការហៅ ឲ្យចេញទៅច្រៀង
និង សម្តែងនៅលើទឹកដី ប្រទេសអាមេរិក នាអំឡុងខែ១០ (តុលា) ខាងមុខនេះ។ ខ្ញុំសប្បាយចិត្ត
ណាស់ ដែលមានឱកាស ចេញទៅច្រៀង នឹង សម្តែងនៅលើទឹកដី សហរដ្ឋអាមេរិក..!"។

គួររំឭកថា មុននេះកញ្ញា ជិន ស្រីនុត ធ្លាប់បានវេចបង្វេចចេញ ពីប្រទេសកម្ពុជា ទៅសម្តែង និង
ច្រៀងនៅលើទឹកដី ប្រទេសអូស្រ្តាលី រយៈពេលប្រមាណជាង១ខែ។ ការចេញទៅច្រៀង ជាលើក
ដំបូង ក្នុងទឹកដីអូស្រ្តាលី បានធ្វើឲ្យតារាស្រី ដែលទើបមានឈ្មោះ ល្បីសន្សឹមៗក្នុងវិស័យ សិល្បៈ
រូបនេះ ទទួលបាននូវជោគជ័យ និងការគាំទ្រច្រើន ពីសំណាក់បងប្អូនខ្មែរ រស់នៅទីនោះ។

ក្រោយពីដាក់ខ្លួន ចូលជាអ្នកសិល្បៈ អស់រយៈពេលជាង២ ឆ្នាំមកនេះ តារាចម្រៀងស្រី សាច់ខ្ចី ជិន
ស្រីនុត បានទទួលការគាំទ្រ និង មានប្រជាប្រិយភាពមិនចាញ់ ពួកតារាជើងចាស់ ដែលជារៀមច្បង
ប៉ុន្មានឡើយ។ ស្របពេលដែល កេរ្តិ៍ឈ្មោះ កំពុងតែលេច ចេញបណ្តើរៗនោះ នាងក៏មានឱកាស
ចេញទៅសម្តែង និងច្រៀងរកលុយនៅក្រៅប្រទេស តាមរយៈការធានា ពីសំណាក់ប្រធាន សមា
គមន៍ទាំងនោះផងដែរ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chin sreynuth entertainment khmer star singer