នៅថ្ងៃនេះ មានវីដេអូមួយ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុក ស្តីពីទង្វើ
មិនគួរឲ្យកើតមួយ ធ្វើឲ្យភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍ច្រើនគួរសម ពីសំណាក់
អ្នកនិយមលេងអ៊ីនធឺណេត។
នៅក្នុងវីដូអូខ្លី ដែលមានរយះពេល ១នាទី ០៤ វិនាទី គឺនិយាយអំពីទង្វើអសកម្មមួយ របស់
ក្មេងស្រីៗ ដែលឯកសណ្ឋានជាសិស្សវិទ្យាល័យ នៅបន្ទប់រៀន ក្នុងសាលារៀនមួយ។ ក្នុង
នោះ សិស្សស្រីម្នាក់ បានធ្វើការវាយទៅលើក្មេងស្រីម្នាក់ទៀត ដោយប្រើកៅអីជ័រវាយ
យ៉ាងចាស់ដៃ ដោយគ្មានមិត្តភក្តិណាផ្សេងហ៊ានចូលមកជួយឃាត់ មានតែអ្នកថតវីដេអូ
ជំនួសការជួយទៅវិញ។
មិនដឹងថា ពួកគេមានទំនាស់អ្វីជាមួយគ្នានោះទេ ដោយគ្រាន់តែសង្កេតឃើញថា ក្មេងស្រី
ដែលត្រូវគេវាយនោះ បើទោះជាភាគីម្ខាងទៀតវាយយ៉ាងចាស់ដៃទៅលើខ្លួនយ៉ាងណា ក៏
នាងមិនមានការតបតវិញដែរ។ សូមទស្សនាវីដេអូនេះ ដូចខាងក្រោម ៖
នេះគឺជាទង្វើមួយដែលសង្គមស្អប់ខ្ពើមបំផុត ហើយមិនមានផលប្រយោជន៍ដល់ខ្លួនឡើយ មានតែ
បង្ករឿងដាក់ខ្លួន ក៏ដូចជាគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។ សូមប្អូនៗដែល ជាសិស្ស និស្សិតទាំងអស់
គ្នា គួរតែចៀសវាងឲ្យឆ្ងាយពីទង្វើអសកម្មដូច្នេះ ហើយនាំគ្នាខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះ
ដឹង ដើម្បីកសាងអនាគតរបស់ខ្លួនឲ្យភ្លឺស្វាង ត្រចះត្រចង់៕
ដោយ៖ សិលា
វីដេអូ៖ youtube