ស្រ្តីអាយុ ២០ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងទៅតារាចំរៀង Justin Bieber អោយទទួល ស្គាល់ភាពជាឪពុកទៅលើកូនប្រុសអាយុរបស់នាដែលមានអាយុ៣ខែ នៅក្នុងទីក្រុង
សាន់ដេហ្គូ, រដ្ឋ California។ កាសែត Star បានធ្វើការចេញផ្សាយថា នាងMariah Yeater
បាននិយាយថា នាងបានគេងជាមួយនឹង Justin នៅក្នុងថ្ងៃ២៥ខែតុលា ឆ្នាំ២០១០ នៅពេលដែលនាងមានវ័យ ១៩ឆ្នាំ ហើយ Justin មានវ័យ១៦ឆ្នាំក្នុងពេលដែល Justin បានធ្វើការប្រគុំតន្រ្តីមួយនៅក្នុងឆ្នាំ២០១០ ។ Justin បានប្រាប់ខ្ញុំថាគាត់ចង់បង្កើត សេចក្តីសេ្នហាជាមួយនឹងខ្ញុំ ហើយនេះនឹងក្លាយជាលើកដំបូងរបស់គាត់។
ហើយនាងក៏បានប្រាប់អោយ Justin ប្រើស្រោមអនាម័យផងដែរតែ Justinបានបដិសេធ។
Justin បាននាំខ្ញុំទៅកាន់កន្លែងស្ងាត់ដែលគ្មានអ្នកណាដឹង ដែលបានដើរចេញពីមនុស្ស
នៅខាងក្រោយឆាកទីនោះគឺ បន្ទប់ទឹក។
អ្នកនាំពាក្យរបស់ Justin បាននិយាយថា ការចោទប្រកាន់នេះគឺជារឿងឆ្កួតលីលា
នេះប្រហែលជាពួកគេចង់បំផ្លាញ Justin។ ហើយពួកយើងនឹងការពារ Justin ប្រឆាំង
នឹងការចោទប្រកាន់នេះ។
ដោយ
វឌ្ឍនា