CamNews

ភាពយន្ត 

Power Rangers នឹងឡើងកូដ ទៅជារឿងហូលីវូដ ខ្នាតធំ

Los Angeles ៖ បន្ទាប់ពីរឿង បែបកុមារ Power Rangers បានចាក់ផ្សាយ អស់រយៈពេល ២០ ឆ្នាំរួច មកនោះ ឥលូវនេះ យើងបានលេចលឺ ដំណឹងមកថា កំពុងតែត្រៀម ឡើងកូដចូលក្នុងពិភពហូលីវូដ ហើយ ។



នៅក្នុង សេចក្តីប្រកាសមួយ របស់ផលិតកម្ម Lionsgate ដែលជាផលិតកម្មល្បី ក្នុងការផលិតរឿង ហូលីវូដល្បីៗ ជាវគ្គដូចជា " Hunger Games " និង " Twillight Saga" បាននិយាយថា ខ្លួនបាននឹង កំពុងត្រៀម ថតរឿង Power Rangers ហើយ ។ Lionsgate បានបញ្ជាក់ថា បានទាក់ទង សាហការ ជាមួយនិង ក្រុមហ៊ុន Saban Brands ដែលជាក្រុមហ៊ុន ផលិតរឿង Power Rangers នៅអាមេរិក រួចរាលហើយ ។ បើតាមព័ត៌មាន ខ្លីៗដែល Lionsgate បានផ្តល់អោយ ឃើញថា Power Rangers នឹងកែប្រែ រូបរាងថ្មី ដែលតួអង្គ និងការសំដែង មិនមែនតែសំរាប់ ក្មេងៗទៀតទេ ហើយមិនត្រឹមតែ ប៉ុណ្ណោះ Power Rangers និងក្លាយទៅជា រឿងហូលីវូដ ជាវគ្គដូចទៅនិង Hunger Games និង Twillight អញ្ចឹង ។ រឿង Power Rangers នេះនឹងមានឈ្មោះថា Super Megaforce ដែលមិនទាន់ មានថ្ងៃកំណត់ នៃការចេញដាក់ បញ្ចាំង នៅឡើយទេ ។



គួរបញ្ជាក់ ផងដែរថា Power Rangers នេះគឺថតតាមរឿង Super Sentai របស់ជប៉ុន ដែលល្បី ល្បាញជាយូរ ឆ្នាំមកហើយ ដែលអាមេរិក ទិញសិទ្ធិយកមក ផលិតជា Power Rangers ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ channelnewsasia 


Tags: movie power rangers super sentai lionsgate