CamNews

គួរស្នេហ៍អមតៈកាន់ដៃគ្នាជាង១០០០ឆ្នាំ

គ្រោងឆ្អឹងរបស់មនុស្ស២នាក់ដែលជាបុរសនឹងស្រ្តីត្រូវបានគេធ្វើកំណាយរកឃើញនៅក្នុង
ផ្នូរបុរាណរបស់ចក្រភពរ៉ូម ដែលមានអាយុកាល ១,៥០០ឆ្នាំមកហើយ។
អ្វីដែលជាលក្ខណៈពិសេសនៃគ្រោងឆ្អឹងគឺ គ្រោងឆ្អឹងទាំងពីរបានកាន់ដៃគ្នា នឹងបែរមុខទៅ
រកគ្នាដែលបង្ហាញអំពីស្នេហាដ៏ស្មោះស្មគ្រ័។

គូរស្នេហ៍ទាំងពីរត្រូវបានគេប៉ាន់ស្មានថាអាចនឹងសំលឹងមើលភ្នែកគ្នានៅពេលដែលគេកប់
ក្នុងសតវត្សទី៥ នៅថ្ងៃចុងក្រោយនៃការរលាយចក្រភពរ៉ូម។

អ្នកបុរាណវិទួបានធ្វើកំណាយរកឃើញនៅក្នុងតំបន់ Mutina នៃប្រទេសអ៊ីតាលី​ដែលសព្វ
គេហៅថា Modena ដែលមានជំរៅប្រមាណ១០ហ្វីត។
លោកបុរាណវិទូឈ្មោះ Vania Milani បាននិយាយថា "វាពិតជាទស្សនិយភាពដ៏អស្ចារ្យ
នឹងស្រស់ស្អាតណាស់។"

គ្រោងឆ្អឹងទាំងពីរនេះនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងសារមន្ទីនៅឆ្នាំក្រោយនេះ។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលអ្នកបុរាណវិទូបានធ្វើកំណាយរកឃើញ
គូគ្រោងឆ្អឹងបុរាណនៅក្នុងប្រទេសអ៊ីតាលី។ នៅក្នុងឆ្នាំ២០០៧ គ្រោងឆ្អឹងគូស្នេហ៍ម្តង
ហើយនៅក្បែរតំបន់ Mutina៕

ដោយ វឌ្ឍនា