CamNews

យល់ដឹង 

ស្ទីលថត បង្កើតរូបដោយដៃ

នៅពេលថ្មីៗនេះ យុវជន យុវនារីនៅលើសមាគមន៍អ៊ីធឺណែត កំពុងពេញនិយម ចំពោះ ស្ទីលថតរូបប្រើដៃ ដើម្បីបង្កើតអក្សរ ឬរូបបេះដូង ដែលត្រូវបានគេហៅថា Body Symbol។


របៀបថតរូបបែបនេះ គឺមានប្រភពពីបុរសម្នាក់ ចង់ថតរូបបេះដូងមួយ ជូនដល់សង្សារ
របស់គាត់។ គាត់ចង់សម្តែងអារម្មណ៍របស់គាត់តាមការសម្តេងពីទឹកមុខ និងអក្សរ។ ដូច្នេះ របៀបថតរូបបែបនេះ យ៉ាងឆាបរហ័ស ត្រូវបានគេជក់ចិត្ត ពេញនិយមនៅលើសមាគមន៍
អ៊ីធឺណែត។ របៀបថតរូបនេះ ក៏ពិបាកបន្តិច ហើយតម្រូវគេចំណាយពេលវេលាច្រើន ត្រូវ
ថតច្រើនដង (យ៉ាងហោចណាស់ គឺថត២៥​សន្លឹក)​ ត្រូវគិតរបៀបសម្តែងទឹកមុខឲ្យវាមិន
ដូចគ្នាច្រើនដង ហើយក៏ត្រូវដាក់ដៃឲ្យត្រូវទៀតផង។

ប៉ុន្តែ អ្នកអាចប្រើកម្មវិធីមួយ ដើម្បីជួយ អ្នកកាច់រាងដូចអក្សរ ឬដូចរូបបេះដូងដែលអ្នក
ចង់បាន។ កម្មវិធីនោះឈ្មោះ Body Symbol របស់ iTune។ គ្រាន់តែបញ្ចូលវាចូលក្នុង
ម៉ាស៊ីន ហើយត្រូវការ webcam មួយគឺយើងអាចថត ជាមួយនឹងកំរូជាង១០០ ដែលមាន
ស្រាប់នៅក្នុងកម្មវិធីឲ្យយើងជ្រើសរើស។
Download នៅទីនេះ http://itunes.apple.com/gb/app/body-...449471764?mt=8


ដោយ៖ មិនា
ប្រភព៖ k14