ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ពីរដ្ឋមន្រ្តីក្រសួងការបរទេស ឥណ្ឌា កាលពីថ្ងៃពុធ ម្សិលមិញនេះ ទំព័រសារ័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ អត្ថបទសារព័ត៌មាន អោយដឹងថា រដ្ឋាភិបាល ប្រទេស ឥណ្ឌា បានសម្រេច ចេញប្រតិបត្តិការ ចុះជួយ តាមស្វែងរកយន្ត ហោះម៉ាឡេស៊ី ដែលបានបាត់ខ្លួន ចាប់តាំងពីថ្ងៃសៅរ៍ មកនោះ ។
យ៉ាងណាមិញ បើយោងតាមអ្នកនាំពាក្យ តំណាងអោយក្រសួងការពារជាតិ អោយដឹងថា ម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញ បានស្វែងរក ជំនួយពីឥណ្ឌា ក្នុងការបញ្ជាក់ទីតំាងរបស់យន្តហោះ ហើយយើង ក៏បានចាត់មនុស្សដើម្បីទៅដោះស្រាយ បញ្ហានេះ និងបានជំរុញ ដំណើរការនៃការចែករំលែកព័ត៌មានផងដែរ ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានក្នុងស្រុក ក៏បានអះអាងអោយដឹងថា កងម៉ារីន ឥណ្ឌា បានត្រៀម ខ្លួនរួចហើយ ក្នុងការចូលរួមរុករក និងក្នុងប្រតិបត្តិការជួយសង្គ្រោះយន្តហោះ របស់អាកាសចរណ៍ ម៉ាឡេស៊ី MH-៣៧០ នៅជ្រោយម៉ាឡាកា ។
គួររំឭកផងដែរថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះ បានបាត់ដំណឹងកាលពីព្រឹកថ្ងៃសៅរ៍ ហើយ រហូតមកដល់ពេលនេះ មិនទាន់មានដំណឹង បន្តិចណានោះទេ បើទោះបីជាប្រទេសជាច្រើន បានបញ្ជូន កងកម្លំាងនាវា និងយន្តហោះតាមរកក៏ដោយចុះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ