CamNews

តារា 

អេឡិច ចន្ត្រា ប្រារព្ធបីកម្មវិធីផ្គួបចូលគ្នា ផ្អើលអស់អ្នកសិល្បៈ

ភ្នំពេញ៖ ក្រោមវត្តមានតារាល្បីៗ ជាច្រើនដួង ដែលបានចូលរួមក្នុងកម្ម វិធីឡើងគេហដ្ឋានថ្មី
របស់តារាសម្ដែង និងជាតារាចម្រៀង លោក អេឡិច ចន្ត្រា ដោយម្នាក់ៗមិន នឹកស្មានដល់ថា
លោកប្រារព្ធពិធីក្នុងថ្ងៃ តែមួយមានរហូត ដល់ទៅ៣កម្មវិធីឯណោះ ពោលកម្មវិធីទី១ គឺការ
ឡើងគេហដ្ឋានថ្មី ទី២ខួបកំណើត របស់អេឡិច ចន្រ្តា និងកម្មវិធី ទី៣ ខួបអាពាហ៍ពិពាហ៍ របស់
ប៉ាម៉ាក់បង្កើត និងប៉ាម៉ាក់ធម៌មកពីអាមេរិក ។

ក្នុងកម្មវិធីដ៏អធិកអធម កាលពីរាត្រី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ យប់មិញនេះ គេសង្កេតឃើញ
មាន សិល្បករ-សិល្បការិនី ល្បីៗជាច្រើនដួង និងញាតិមិត្តជិតឆ្ងាយ បានអញ្ជើញចូលរួម យ៉ាង
ច្រើនកុះករ សរុបប្រហែលជា ៥០ទៅ ៦០តុឯណោះ ដោយមានការឡើង បកស្រាយចម្រៀង ពី
សំណាក់តារាល្បីៗ ក្នុងផលិតកម្មហង្សមាស ដូចជា កញ្ញា ឱក សុគន្ធកញ្ញា, លោក ណុប បាយ៉ារិទ្ធ,
លោក ហ្សូណូ, កញ្ញា ពេជ្រ សោភា និងក្រុមបង្ហាញម៉ូដ Cambodia Super Model ញ៉ាំងឲ្យកម្មវិធី
នោះ កាន់តែមានភាព សប្បាយរីករាយទ្វេរដង។

ក្នុងឱកាសដ៏ ឱឡារិកនោះ បន្ទាប់ពីទទួលរាក់ទាក់ ភ្ញៀវកិត្តិយស ដែលសុទ្ធសឹងតែ ជាតារាប្រុស
ស្រីល្បីៗ នៅមុខរោងពិធីហើយនោះ លោក អេឡិច ចន្ត្រា បានឡើងទៅកាន់ឆាកតន្រ្តី ដើម្បីថ្លែង
ពី ចំណាប់អារម្មណ៍ក្នុងពិធី ហើយត្រូវបាន គេសង្កេតឃើញថា លោកនិយាយមិនចង់ចេញ អួល
ដើមកម្ដងៗ ព្រោះតែលោកមានក្ដី រំភើបខ្លាំងពេកស្ទើរ ស្រក់ទឹកភ្នែក ។ អ្វីដែលធ្វើឲ្យ អេឡិច ចន្ត្រា
កាន់តែរំភើបចិត្ត ស្ទើរគាំងបេះដូងនោះ គឺលោកទទួលបានកាដូ ក្នុងថ្ងៃខួបកំណើត នូវទូរស័ព្ទដៃ
ម៉ាក iPhone5 មួយគ្រឿង ពីប៉ាម៉ាក់ធម៌នៅអាមេរិក និងបានបង្ហាញ ពីក្ដីស្រឡាញ់មិនអាច បំភ្លេច
បាន៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: alex chentra entertainment khmer star