CamNews

តារា 

ស៊ឹម ថៃណា ក្តៅ​ចុង​ច្រមុះ ពេល​ឃើញ​ព័ត៌មាន​រិះគន់​ខ្លាំងៗ

ភ្នំពេញ៖ មុននេះបន្តិច អតីតតារាចម្រៀងដើមទូងធំ ទ្រលុកទ្រលន់ ប្រចាំផលិតកម្ម អឹម កញ្ញា ស៊ឹម ថៃណា ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយ រិះគន់មកលើនាងយ៉ាងចាស់ដៃ ស្ទើរតែងើបមុខលែងរួច បន្ទាប់ពីនាង បានធ្វើពិធីខួបកំណើត យ៉ាងអាធឹកអាធម នៅក្នុងភោជនីយដ្ឋាន រ៉េតវាញហោស៍ ក្បែសាលា ហ្សាមែនអន្តរជាតិ ហើយបានហាម និងដេញអ្នកកាសែតមិនឲ្យចូលថត ព្រោះខ្លាចឃើញមុខមន្រ្តីអន្ទ្រើសៗមួយចំនួន ដែលបានចូលរួម។ ក្នុងនោះគេហទំព័រ LookingTODAY បានសរសេរ ដោយដាក់ចំណងជើងខាងលើធំៗថា"ស៊ឹម ថៃណា ដេញអ្នកកាសែត ផ្អើលពេញហាង ក្នុងថ្ងៃខួបកំណើត" ។

បន្ទាប់ពីបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយរិះគន់ខ្លាំងៗ ក្នុងន័យស្រដៀង នឹងគេហទំព័រ LookingTODAY ស្រាប់តែថ្មីៗនេះ អតីតតារាចម្រៀងល្បីឈ្មោះ នៅក្នុងថ្ងៃខួបកំណើត ខ្លួនឯងរូបនេះ ត្រូវបានប្រភពកៀក ស្និទ្ធជាមួយនាងមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ លួចបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា ស៊ឹម ថៃណា កំពុងខឹងសម្បារយ៉ាងខ្លាំង ពេលឃើញបណ្តាញ សារព័ត៌មានចុះផ្សាយអាក្រក់ និងចង់បង្អាប់មុខនាងខ្លាំងៗ នៅថ្ងៃខួបកំណើត ។

ប្រភពបានឲ្យដឹងបន្តថា ស៊ឹម ថៃណា បានក្តៅចុងច្រមុះ និងខឹងសម្បារលើ បណ្តាញសារ ព័ត៌មានពីរ ដែលនាងបាន និយាយចំៗឈ្មោះថា នាងស្អប់គេហទំព័ត៌ និងកាសែត ដែលបានចុះព័ត៌មានរបស់នាងមិនល្អ និងចង់វាយប្រហារលើនាង ។ ព្រោះព័ត៌មាននេះធ្វើ ឲ្យមហាជនមួយចំនួន មិនពេញចិត្តជាមួយនាង ។ តែយ៉ាងណាក្តី ស៊ឹម ថៃណា មិនសូវខ្វល់នោះទេ ដោយនាងបានលើកឡើងថា នាងមិនមែនជាមនុស្ស របស់មហាជនទៀតទេ ព្រោះនាងបានដកខ្លួនចេញ ពីសិល្បៈហើយ ។

គួរបញ្ជាក់ថា កញ្ញា ស៊ឹម ថៃណា បានបញ្ចេញអាកប្បកិរិយា មិនសមជាតារាល្បីឈ្មោះ ខណៈ នាងបានដេញអ្នកកាសែតផ្អើល ពេញហាង ដោយសារតែនាង មិនចង់ឲ្យផ្តិតយករូបភាព ក្នុងថ្ងៃខួបកំណើត ។ ដោយនាងបានប្រកាសក្តែងៗថា នាងឈប់ច្រៀង និងបានដកខ្លួនចេញពីសិល្បៈហើយ មិនចង់ល្បីឈ្មោះទៀតទេ ។

ទង្វើរបស់តារាចម្រៀង ស៊ឹម ថៃណា នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ត្រូវបានភ្ញៀវកិត្តិយស ក៏ដូចជាអ្នកសិល្បៈ ដែលបានទៅចូលរួម ហាក់មិនសូវសប្បាយចិត្ត និងរិះគន់នាងចំៗថា មិនគួរណាចង្អៀតចង្អល់ចិត្តចំពោះ បណ្ដាញសារព័ត៌មាន ដល់ថ្នាក់នេះសោះ ព្រោះមិនត្រូវភ្លេចទេថា មុខនឹងនាងបានល្បីឈ្មោះ មានទស្សនិកជនស្គាល់ ដល់សព្វថ្ងៃនេះ ក៏មានចំណែកអ្នកកាសែត ជួយនាងច្រើនណាស់ដែរ បើទោះបីជារឿងទាំងនោះ មានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ នាងបន្តិចបន្ទួចក្ដី។

ដោយឡែកសម្រាប់ក្រុមអ្នកកាសែត ពេលចង់ទៅផ្ដិតយករូបភាព ក្នុងកម្មវិធីខួបកំណើតនេះ ក៏គ្មានអ្វីក្រៅពីយកមកផ្សព្វផ្សាយ ឲ្យមហាជនបាន ជ្រួតជ្រាបជាព័ត៌មាន ពីជីវិតឯកជន និងការវិវឌ្ឍន៍ក្នុង ជីវិតសិល្បៈរបស់ ស៊ឹម ថៃណា ដែរ ព្រោះនាងជាតារាល្បី ជាមនុស្សរបស់មហាជន ដែលធ្លាប់ស្រឡាញ់គាំទ្រ នូវទេពកោសល្យសិល្បៈ របស់នាងកន្លងមក។ ប៉ុន្តែប្រសិនបើនាងធ្វើបែបនេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយ គឺប្រាកដណាស់ថា ស៊ឹម ថៃណា នឹងមានអាថ៌កំបាំង ឬភាពមិនប្រក្រតីណាមួយ នៅពីក្រោយពិធីខួបកំណើត ដែលមិនចង់ឲ្យអ្នកណាម្នាក់ដឹង ខ្លាចមានបញ្ហាវ័ណ្ឌក ខ្លួនឯងទៅថ្ងៃក្រោយ ពោលសមនឹងពាក្យចាស់មួយឃ្លា តែងពោលថា "គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ"៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: seum thaina entertainment khmer super star singer