Justin Bieber កំពុងជាប់ពាក្យបណ្តឹងរបស់ស្រ្តីអាយុ២០ម្នាក់ឈ្មោះ Mariah Yeater ដែល
ថា Bieber គឺជាឪពុករបស់កូនប្រុសរបស់នាងដែលមានអាយុ៣ខែនោះ ដែល Bieber
បានធ្វើការបដិសេធទាំងស្រុងដែលលោកបាននិយាយ "វាសុទ្ធតែជាពាក្យកុហក"។
Justin Bieber បានបន្តទៀតថា "ការចោទប្រកាន់ទាំងនោះមិនមែនជាការពិតនោះទេ,
រាល់ពេលដែលខ្ញុំសំដែងចប់ខ្ញុំតែងតែមកដើរចេញមកកាន់ឡានរបស់ខ្ញុំ, ខ្ញុំមិនដែល
បានជួបស្រ្តីម្នាក់នោះទេ។"
គួរបញ្ជាក់ថាស្រ្តីអាយុ ២០ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងទៅតារាចំរៀង Justin Bieber
អោយទទួល ស្គាល់ភាពជាឪពុកទៅលើកូនប្រុសអាយុរបស់នាដែលមានអាយុ៣ខែ
នៅក្នុងទីក្រុងសាន់ដេហ្គូ, រដ្ឋ California។ កាសែត Star បានធ្វើការចេញផ្សាយថា
នាងMariah Yeaterបាននិយាយថា នាងបានគេងជាមួយនឹង Justin នៅក្នុងថ្ងៃ២៥
ខែតុលា ឆ្នាំ២០១០ នៅពេលដែលនាងមានវ័យ ១៩ឆ្នាំ ហើយ Justin មានវ័យ១៦ឆ្នាំ
ក្នុងពេលដែល Justin បានធ្វើការប្រគុំតន្រ្តីមួយនៅក្នុងឆ្នាំ២០១០ ៕
ដោយ
វឌ្ឍនា