CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងច័ន្ទទី០៧ខែវិច្ជិការឆ្នំា២០១១


ជូត
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះត្រូវមានវិធានការដាក់ទុនរកស៊ី
ក្រែងបានចំនេញទៅថៃ្ងមុខ។ចំពោះរឿងបញ្ហាអាស្រូវវិញដូច
ជាមិនមានអី្វចោទជាបញ្ហាឡើយ។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងប្រសិនជាលោកអ្នកមានអារម្មណ៏
មិនស្រួលទៅនឹងរឿងអីមួយ លោកអ្នកគួរតែទៅរកទីតំាងសុវតិ្តភាពទើបល្អ។
ថៃ្ងនេះមិនត្រូវបណ្តាក់ទុនជាមួយនរណាម្នាក់ឡើយប្រយ័ត្នបាត់បង់ទ្រព្យសម្បត្តិ
ខាល
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត បំនងប្រាថ្នាដែលលោកអ្នកប៉ង និងក្លាយជាការពិតនៅថ្ងៃនេះ។ ការងារវិញ នឹងទទួលបានដំណែងជាប្រធាននិងរកចំនូលបានយ៉ាងច្រើនក្រាស់ក្រៃផងដែរ
បញ្ហាស្នេហាវិញទទួលបានភាពជោគជ័យ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពច្របូកច្របល់បាត់លុយកាក់បានធើ្វអោយ
អារម្មណ៏លោកអ្នកមួរម៉ៅយ៉ាងខ្លំាង។ ចំនែកឯការទុករបស់របបវិញអាចភ្លំាង
ភ្លេចរហូតដល់បាត់របស់នោះតែម្តង។
រោង
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចមានឱកាស បោះទុនរកស៊ី និងមានចំនូលហូរចូលបានយ៉ាងច្រើនផងដែរ។ថៃ្ងនេះលាភបានមកពីមនុស្សស្រី។
ម្សាញ់
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកដែលប្រកបជាមន្រី្តរាជការត្រូវប្រយ័ត្ន
ពីជនខិលខូចមួយចំនួនតាមធើ្វទុកទោសរហូតដល់បាត់បង់មុខមាត់។ ការរកស៊ីវិញ អាចបញ្ហាជាមួយអ្នកដែលលក់ដូរជិតគ្នាៗព្រោះតែពាក្យសំដី។
បញ្ហាស្នេហាវិញ មានភាពសោកសៅ។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ភាពសប្បាយរីករាយបានកើតឡើងគ្រប់ពេលវេលា
ចំនែកឯបី្តប្រពន្ធវិញមានភាពចុះសំរុងគ្នាទៅវិញទៅមក។ ថៃ្ងនេះលាភបានមក
ពីមនុស្សស្រី។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកគួរតែ ចេះប្រយ័ត្នខ្លូន
និង មិនត្រូវអោយនរណាម្នាក់ ខ្ចីប្រាក់ នោះទេព្រោះអាចជាកលល្បិច
ធើ្វអោយលោកអ្នក បាត់ទំាងដើម ទំាងការ។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតប្រសិនជាអ្នករកស៊ីផ្នែកដើរឆ្ងាយប្រាកដជា
ទទួលបានកំរៃច្រើនជាង មិនតែប៉ុណ្ណោះក៏មានអ្នកចំាជួយឈឺឆ្អាលផងដែរ។ ដូច្នេះលោកអ្នកដែលជាមន្រី្តរាជការនឹងអាចឡើងតំណែងធំផងដែរ។
រកា
រាសីថៃ្ងនេះល្អជាមធ្យម លោកអ្នកមិនត្រូវដើរទៅផ្លូវឆ្ងាយនោះទេ ព្រោះវាបណ្តាលអោយមានគ្រោះថា្នក់ជាយថាហេតុ។
បញ្ហាស្នេហាមានភាពធម្មតា តែត្រូវចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពឈ្លោះប្រកែកបានកើតឡើងសឹង
តែគ្រប់ម៉ោងពេលព្រោះតែភាពយល់ច្រលំគ្នាទៅវិញទៅមក។ ដូច្នេះថៃ្ងនេះមិនត្រូវធើ្វតាមចិត្តខឹងឡើយត្រូវតែរកដំនោះស្រាយ
ទើបជាការល្អ។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីមានលាភចូលច្រើន ចំនែកឯការងារវិញក៏ទទួលបានចំនូលពីអតិថិជនផងដែរ។ ថៃ្ងនេះលោកអ្នកនឹងទទួលបានលាភធំជាក់ជាមិនខាន
ដូច្នេះត្រូវចេះស្វែងរកវាដោយខ្លូនឯង។