ភ្នំពេញ៖ កន្លងមកគេធ្លាប់ តែឃើញតារា ចម្រៀងស្រីស្រគត់ស្រគំ សុន ស្រីពេជ្រ ស្លៀកពាក់
បែបសុភាពៗ ហើយច្រៀងតែបទស្លូតៗ បើទោះជានាងច្រៀងបទញាក់ ក៏ងច្រៀងបទញាក់ដែល
សល់ពីសង្គមចាស់ដែរ ដូចជាបទរបស់អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី សុង
សេងហ៊ន ជាដើម មិនហ៊ានរាំហក់ លោតដូចតារាក្មេងៗទេ។ ស្រាប់តែលេចឮថា ក្នុងកម្មវិធីជប់
លៀងមួយ សុន ស្រីពេជ្រ បានរាំកាច់បំបាក់ តារាចម្រៀងស្រីស្រស់ស្អាត ទេព បូព្រឹក្ស ដែលនាំ
ឲ្យមហាជនជាច្រើននាំ គ្នាងឿងឆ្ងល់ និងគិតថា នាងកំពុងតែប្ដូរ ឥរិយាបថឆ្ពោះទៅរក ភាពទាន់
សម័យ និងស្ទីលយុវវ័យ។
ខណ:ដែលតារា ចម្រៀងស្រីស្រស់ សុន ស្រីពេជ្រ ត្រូវបានមហាជន ឲ្យរហស្សមានថា ជានារីខ្មែរ
ពេញលក្ខណៈ ពោលគឺ រុយទុំមិនចង់បក់ផងនោះ រឿងអីទៅរាំក្បាច់កាច់ ទេព បូព្រឹក្ស ដែលជារាជ
នីខាងរាំ ហក់លោតកន្ធែកជើងបានទៅ? ប្រភពគួរឲ្យទុកចិត្តមួយ ដែលបានចូលរួម ក្នុងកម្មវិធីនោះ
រៀបរាប់យ៉ាងក្បោះក្បាយ ប្រាប់ភ្នាក់ងារ យកព័ត៌មាន Looking TODAY ថា ក្នុងកម្មវិធីនោះ សុន
ស្រីពេជ្រ គឺរាំស្អាតដាច់គេមែន តែមិនដល់ថ្នាក់ កន្ធែកជើង ឬ លេងប៉ាហ៊ីអីទេ តែអ្នកដែលបានចូល
រួម ក្នុងកម្មវិធីសុទ្ធតែ លាន់មាត់សរសើរ នាងគ្រប់គ្នា ថានាងរាំមិនអន់ទេ រស់រវើកគួរឲ្យស្រលាញ់
ហើយថែមទាំងសំណូមពរ នាងឲ្យរាំបែបនេះ ក្នុងប្រគំតន្រ្តីធំៗ របស់ហង្សមាសទៀតផង ។
ចំណែកឯស្រីស្អាត សុន ស្រីពេជ្រ វិញ បានថ្លែងប្រាប់ Looking TODAY ថា ក្នុងថ្ងៃជប់លៀងនោះ
នាងពិតជាបានរាំ លេងកំសាន្តនឹងគេ ប្រាកដមែន ។ នាងគ្រាន់តែរាំធម្មតាៗប៉ុណ្ណោះ មិនបានរាំ
សាហាវ គ្រលែងចង្កេះដូចគេ និយាយនោះទេ ។ សុន ស្រីពេជ្រ បែរជានិយាយថា សម្រាប់រឿងរាំ
រែក លើឆាកតន្រ្តី វាហាក់ដូចជាការ លំបាកមួយសម្រាប់នាង ។ ម្យ៉ាងនាងជាអ្នក ចម្រៀងប្រពៃណី
មិនមែនយុវវ័យទេ សម្រាប់ការរាំកំសាន្ត ឯកជន នាងអាចធ្វើបានដូច តែគេឯងដែរហ្នឹង..! ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល