CamNews

តារា 

ជួប ស្រីពៅ ហៅ ណាណា ចង់បង្ហាញ​ទេពកោសល្យច្រៀង​ ជាភាសាបរទេស​លើឆាកតន្រ្តី

ភ្នំពេញ៖ តារាសម្តែងវ័យក្មេងមុខដូចកូនកាត់ចិន កញ្ញា ជួប ស្រីពៅ ដែលមានឈ្មោះ នៅក្នុង
សិល្បៈហៅថា ណាណា ទើបតែប្រឡូកបានប្រមាណតែ ២ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីនាងបរាជ័យ
ក្នុងការប្រកួតកញ្ញាឯក Freshie Girl ឆ្នាំ2011 មក ។ តែទោះជាយ៉ាងណា បច្ចុប្បន្នមហាជន និង
ស្រទាប់យុវវ័យមើលឃើញថា តារាសម្តែងវ័យក្មេងសាច់សរសម្បូរមន្តស្នេហ៍រូបនេះ ហាក់លេច
មុខជាច្រើន តាមរយៈការសម្តែងខារ៉ាអូខេបទចម្រៀង នៅតាមបណ្តាផលិតកម្មក្នុងស្រុកធំៗមួយ
ចំនួន ។

ចាប់តាំងពីស្រីស្រស់ ណាណា បានបណ្តែតខ្លួនចូល ប្រឡូកក្នុងសិល្បៈមក នាងហាក់ទទួលបាន
ការសម្តែង ស្ទើរគ្រប់ផលិតកម្មទាំងអស់ នៅក្នុងស្រុកខ្មែរ ។ ជាក់ស្តែងដូចជាផលិតកម្ម ហង្សមាស
សាន់ដេ ថោន អឹម រ៉ុក ប៊ិកមេន និងបណ្តាផលិតកម្មមួយចំនួនទៀត ។

ចំពោះប្រជាប្រិយភាព និងការគាំទ្រនៅក្នុងសិល្បៈ របស់បុប្ផាក្រពុំ មានដើមកំណើតនៅលើទឹកដី
ខេត្តកោះកុង ណាណា វិញ នាងត្រូវបានមហាជនទូទៅ និងមិត្តៗស្រទាប់យុវវ័យស្គាល់ច្រើន តាម
រយៈការសម្តែងខារ៉ាអូខេ ក្នុងបទចម្រៀងមួយចំនួន ដែលមានដូចជាបទ "ឈឺឡើងលែងចង់ឈឺ "
របស់ អាន គុណកូឡា និងបទ "នៅក្បែរគេយូរទៅ អូនគង់ភ្លេចបង" របស់លោក ណាំ ប៊ុណ្ណារ័ត្ន
នៅក្នុងផលិតកម្ម ថោន ។ មិនតែប៉ុណ្ណោះ ជួប ស្រីពៅ ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់បវន្ថែមទៀត
តាមរយៈស្ពតពាណិជ្ជ កម្ម របស់ក្រុមហ៊ុនទូរស័ព្ទ qb និងស្ពតពាណិជ្ជកម្មម៉ូតូ Suzuki Nex ។

ហេតុតែការស្រឡាញ់សិល្បៈ បើទោះបីជាមិនទទួលបានជ័យលាភី ក្នុងកម្មវិធីប្រឡងកញ្ញាឯក
Freshie Girl ឆ្នាំ2011 ក្តី ក៏តារាសម្តែងរាងតូចច្រឡឹងវ័យក្មេង ជួប ស្រីពៅ មិនបោះបង់ឱកាស
សិល្បៈដែរ ពោលគឺនាង នៅតែឈ្មុសឈ្មុល នៅក្នុងពិភពសិល្បៈនេះដដែល បើទោះបីជានាង
ដឹងថា ពិភពមួយនេះពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងណាក្តី ។ តែទោះជាយ៉ាងណា
ការតស៊ូរបស់នាង ហាក់កំពុងតែទទួលបានជោគជ័យជាង ៧០ភាគរយ មកហើយ ព្រោះនាងត្រូវ
បានបណ្តាផលិតកម្មតូច ធំទាក់ទងឲ្យនាងសម្តែងជាញឹកញាប់ ។

ដោយឡែកតារាសម្តែងរូបស្រស់សោភាកញ្ញា ណាណា  មិនត្រឹមតែជាតារាសម្តែងនិ ងម៉ូដែល
ប៉ុណ្ណោះទេ នាងថែមទាំងមានមហិច្ចតា ចង់ច្រៀងភាសាបរទេស នៅលើឆាកតន្រ្តី ដើម្បីបង្ហាញ
ទៅដល់មហាជនបានស្តាប់ទៀតផង ។

ជុំវិញមហិច្ចតារបស់តារាសម្តែងវ័យ ២២ឆ្នាំ ជួប ស្រីពៅ នាងបាននិយាយរៀបរាប់ ប្រាប់គេហទំព័រ
LookingTODAY ទាំងលាយឡំនឹងសំណើចថា នាងអាចនិយាយ និងច្រៀងភាសាបរទេសបានល្អ ។
ណាណា បានបន្តថា"ភាសាដែលខ្ញុំអាចនិយាយ និងច្រៀងបាន គឺមានភាសាថៃ និងភាសាអង់គ្លេស ។

តាមពិតទៅខ្ញុំ ចង់ហាត់ពត់សំឡេង ដើម្បីច្រៀងនៅលើឆាកតន្ត្រីដែរ ប៉ុន្តែដោយសារបច្ចុប្បន្ន ខ្ញុំអត់
ទាន់មានឱកាស ព្រោះការងារសិល្បៈរបស់ខ្ញុំ កំពុងតែជាប់រវល់ច្រើន ហើយខ្ញុំជាប់ធ្វើការក្រុមហ៊ុន
ផងដែរ" ។

គួរបញ្ជាក់ថា កញ្ញា ជួប ស្រីពៅ ហៅ ណាណា  គឺជាអតីត  Freshie Girl  ឆ្នាំ២០១១ជាប់ក្នុងចំនោម
បេក្ខជន២០នាក់ បច្ចុប្បន្ននាងរស់នៅក្នុងរាជធានីភ្នំពេញ បានព្យួរការសិក្សាក្នុងឆ្នាំទី២ នៃវិទ្យាស្ថាន
វ៉ាន់ដានិងមានបងប្អូនបង្កើត ចំនួន៣នាក់ ស្រី២នាក់ ប្រុស១នាក់ ។ ណាណា ជាកូនទី២នៅក្នុងគ្រួសារ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment