ភ្នំពេញ៖ បន្ទាប់ពីផលិតកម្ម ថោន បានចេញបទចម្រៀង "ស្នេហ៍ពិតមានតែនៅក្នុងកុន" របស់
កំពូលតារាចម្រៀង នៅក្នុងទ្រនំរបស់ខ្លួន នាង មាស សុខសោភា បង្ហោះ នៅលើ Account
Facebook របស់ផលិតកម្មថោន មិនទាន់បានយូរប៉ុន្មានផង ស្រាប់តែប្រិយមិត្ត អ្នកប្រើប្រាស់
បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ទាំងប្រុសទាំងស្រី និងមិត្តៗយុវវ័យ បានសម្តែងនូវ ការ
ចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង លើបទចម្រៀងមួយនេះ ។
បើទោះបីជាបទចម្រៀង "ស្នេហ៍ពិតមានតែនៅក្នុងកុន" ខាងផលិតកម្ម ថោន បានរៀបចំរួចរាល់
ក្តី និងមិនទាន់ចេញ លក់នៅលើទីផ្សារ ក៏ពិតមែន តែបើយើង សង្កេតមើលតាមរយៈ Trailer
ដែលផលិតកម្ម ថោន បានបង្ហោះនៅលើ Account Facebook របស់ខ្លួនវិញ គឺមានការគាំទ្រ
យ៉ាងខ្លាំង ពីសំណាក់មិត្តៗ យុវវ័យប្រើប្រាស់ គេហទំព័រ ហ្វេសប៊ុក ដែលយើងនឹង ស្មានមិន
ដល់ ។
ចំពោះបទចម្រៀង របស់ មាស សុខសោភា មួយបទនេះ បានធ្វើឲ្យមហាជន និងស្រទាប់យុវ
វ័យ ដែលតែងតែ គាំទ្រសំនៀង របស់នាង កំពុងតែរង់ចាំយ៉ាងអន្ទះសារ ខណៈពួកគេទាំងនោះ
បានស្តាប់ត្រឹមតែ ជាង១នាទីប៉ុណ្ណោះ ដែលខាងផលិតកម្មថោន បង្ហោះនៅលើ ហ្វេសប៊ុក និង
នៅលើ YouTube ជាង៣ខែកន្លងមកហើយ ។
ទោះជាយ៉ាង បើតាមការបង្ហើបឲ្យ ដឹងប្រភពចេញពី ផលិតកម្ម ថោន បានប្រាប់ គេហទំព័រ
LookingTODAYឲ្យ ដឹងថាតាមពិត ទៅបទចម្រៀងនេះ ខាងផលិតកម្ម ថោន បានរៀបចំរួច
រាល់ ហើយនៅតែថ្ងៃចេញ លក់នៅលើទីផ្សារ តែប៉ុណ្ណោះ។ ចំពោះបទចម្រៀងនេះដែរ ផលិត
កកម្ម ថោន រំពឹងថា និងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជននិង មិត្តៗយុវវ័យដែល
គាំទ្រផលិតកម្ម និងតារាចម្រៀងរបស់ ផលិតកម្មថោនផងដែរ ។
ប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងទៀតថា បទ"ស្នេហ៍ពិតមាន តែនៅក្នុងកុន" របស់ មាស
សុខសោភា បាននិពន្ធ និងរៀបចំរួចរាល់ រយៈពេល៣ខែមកហើយ ។ នៅក្នុងអាល់ប៊ុមថ្មីៗ ជា
មួយនឹងបទ "ស្នេហ៍ពិតមានតែនៅក្នុងកុន" នេះដែរ ខាងផលិតកម្ម ថោន ក៏ត្រៀម និងចេញ
លក់ក្នុង ពេលឆាប់ៗខាងមុខ រួមមានបទចម្រៀងពីរោះៗ ជាច្រើនបទទៀត សម្រាប់បង្ហាញ
ទៅដល់ទស្សនិកជន ស្ដាប់កម្សាន្តផងដែរ ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល