CamNews

តារា 

Brad Pitt � Angelina Jolie នៅប្រទេសវៀតណាម

តាមប្រភពព័ត៌មានរបស់អ្នកតំណាង​អាកាសយានដ្ឋាន Tan Son Nhat ទីក្រុង Ho Chi
Minh​ ប្រទេសវៀតណាម បានឲ្យដឹងថា កាលពីថ្ងៃទីវេលាម៉ោង២០ ថ្ងៃទី១០ខែវិច្ឆិកា
ឆ្នាំ២០១១ Brad Pitt � Angelina Jolie និងកូន៦នាក់បានមកដល់ប្រទេសវៀតណាម។

Jolie - Pitt ជិះម៉ូតូនៅទីក្រុង Ho Chi Minh

ជើងហោះហើរដែលបានដឹកគ្រួសារ Brangelia ចុះនៅព្រលានយន្តហោះTan Son Nhat
មានផ្លាកលេខ 3K555 ចេញដំណើរពី Singapore។ មុនពេលដល់វៀតណាម ជើងទស្សនា
កិច្ចនេះរបស់ Jolie - Pit បានរក្សាក្នុងរង្វង់សម្ងាត់ទាំងស្រុង។
មុនពេលដល់វៀតណាម Brad Pitt � Angelina Jolie ជាមួយនិងកូន៦នាក់ បានស្ថិតនៅ
ក្នុង​ទីក្រុង Tokyo ប្រទេសជប៉ុនកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ដែល Brad Pitt បាន​ធ្វើ​សន្និ​សីទ
កា​សែតនូវ​ខ្សែភាពយន្ត​ថ្មី​របស់​ខ្លួន​រឿង "Moneyball"។

គ្រួសារ Jolie - Pitt នៅព្រលានយន្តហោះ Tan Son Nhat
Jolie និង​ Pittទាំង​២​នាក់​នេះឪពុក​ម្តាយ​របស់​កូន ឈ្មោះ​ Maddox អាយុ​៩​ឆ្នាំ ឈ្មោះ Pax
អាយុ​៧ឆ្នាំ ​និង​ឈ្មោះ Zahara​ អាយុ៥​ឆ្នាំ​ (កូន​ទាំង​ ៣​នាក់​នេះ ជាកូនចិញ្ចឹម​យក​មក​ពី
​ប្រទេស​កម្ពុជា ប្រទេស​ Ethiopia និង​វៀតណាម ) និង​ Shiloh អាយុ​ ៤ឆ្នាំ រួមទាំង​កូន​ភ្លោះ​​
២​នាក់ អាយុ​ ២​ឆ្នាំ​ឈ្មោះ Knox L�on និង​ឈ្មោះ​ Vivienne Marcheline។​ អ្នកទាំង​ពីរ​មិន​
ទាន់មានគម្រោងការភ្លាម​ៗក្នុង​ការ​យក​កូនទី​៧​ទេ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​កំពុង​តែ​ពិភាក្សាគ្នា​។
Jolie ​ធ្លាប់​បាន​រៀបអាពាហ៍ពិពាហ៍​ចន្លោះ​ឆ្នាំ១៩៩៦​ ដល់​ឆ្នាំ១៩៩៩​ ជាមួយ​នឹង Jonny
Lee​ Miller តារាសម្តែង​ភាពយន្ត​ជាមួយ​គ្នា​ឆ្នាំ​១៩៩៥ ក្នុងខ្សែភាពយន្ត​​រឿង Hackers បន្ទាប់
​មក​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​នឹង ​Billy Bob Thornton ឆ្នាំ​​២០០០​ ដល់​ឆ្នាំ​២០០៣​។
ចំណែក​ឯ ​លោក​ Pitt វិញ លោក​បាន​រៀបអាពាហ៍​ពិពាហ៍​ជាមួយ​ Aniston ចន្លោះ​​ឆ្នាំ​២០០០
ដល់​ឆ្នាំ ​២០០៥​។

Jolie - Pitt ជិះម៉ូតូនៅទីក្រុង Ho Chi Minh ប្រទេសវៀតណាម

គ្រួសារនេះ ចេញពីភោជ្ជនីយដ្ឋាននៅទីក្រុង Ho Chi Minh

ថ្ងៃទី១១ខែវិច្ឆិកា​ គ្រួសារ៨នាក់នេះ បានជួលយន្តហោះដោយឡែកមួយរបស់ក្រុមហ៊ុន
Air Mekong ចេញពី Tan Son Nhat ទៅ Con Dao។ ម៉ោង១៥និង៣០នាទី យន្តហោះ
Bombadier បានហោះចុះដោយសុវត្ថភាពនៅព្រលានយន្តហោះ Con Son។ តាមផែន
ការ Jolie - Pitt និងសម្រាកនៅនេះដល់ថ្ងៃទី១៦ខែវិច្ឆិកា។



ប្រភព៖ vnn,
ដោយ៖ មិនា

Tags: starmovievietnambrad pittangelina joliejolie - pitt