CamNews

តារា 

មាស សុខសោភា រក្សា បានតំណែងជាតារា ស្ថិតក្នុងដួងចិត្តមហាជន

ភ្នំពេញ៖  តារាចម្រៀងល្បីឈ្មោះ ប្រចាំនៅផលិតកម្ម ថោន នាង មាស សុខសោភា បើទោះ
បីជាមកដល់ពេលនេះ មានវ័យច្រើនបន្តិច ហើយក៏ពិតមែន ប៉ុន្តែទស្សនិកគ្រប់មជ្ឈដ្ឋាន នៅ
ចាត់ទុកថា នាងជាកំពូលតារា ដែលនៅតែរក្សាបាន ទឹកដមសម្លេងពីរោះក្រអួនក្រអៅ ស្តាប់
មិនចេះ ជិនណាយសោះឡើយ។

មជ្ឈដ្ឋានអ្នកដែលនិយមតាមដានសកម្មភាព របស់តារាល្បីៗមើលឃើញថា មាស សុខសោភា
មិនត្រឹមតែជា តារាចម្រៀងដ៏ល្បីល្បាញ មួយរូប ប៉ុណ្ណោះទេ នាងក៏ត្រូវបាន ទស្សនិកជន ជា
អ្នកគាំទ្របាននាំគ្នា កោតសរសើ មិនដាច់ពីមាត់ ទៅលើចរិកឫកពារ ដែលតែងតែមាន ភាព
រួសរាយរាក់ទាក់ ដោយមិនប្រកាន់ និង បញ្ចេញឫកពារ បែបឆ្មើងឆ្មៃ មើលទៅគួរឱ្យស្អប់នោះ
ឡើយ ពោលគឺនាង មិនភ្លេចធាតុដើម ដូចតារាប្រុសស្រី មួយចំនួនតូច ឯទៀតនោះទេ។

បើតាមប្រភព ដែលលេចឮចេញពីទស្សនិកជន បានលើកឡើងស្រដៀងគ្នាថា មាស សុខ
សោភា នៅតែជាតារាក្នុង ដួងចិត្តរបស់ពួកគេ ជានិច្ច។ ជាងនេះទៅទៀត គេនៅតែបន្តគាំទ្រ
និង ពេញចិត្តចំពោះទឹកដមសម្លេង របស់ សុខសោភា ។

ប្រភពខ្លះ បាននិយាយថា ការដែលរក្សាបាននូវប្រជាប្រិយភាព ក៏ដូចជាការគាំទ្រពីទស្សនិក
ពិតណាស់ គឺវាអាស្រ័យទៅលើទេពកោសល្យ ទឹកដមសម្លេង ប៉ុន្តែក្នុងនោះ ក៏មិនអាចខ្វះ
បានដែរ នូវកត្តាម្យ៉ាងដែល សំខាន់បំផុតគឺ ឥរិយាបទរួសរាយរាក់ទាក់ ដោយមិនប្រកាន់ និង
បញ្ចេញឫកពារឆ្មើងឆ្មៃ ខ្ពស់ហួសកក់ពពក ទៅលើទស្សនិកជន ដែលជាអ្នកគាំទ្រ។

មាស សុខសោភា ជាតារាចម្រៀងល្បីល្បាញ ក្នុងប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗនាងរកបាន
ប្រាក់ចំណូលខ្ពស់ ពីការច្រៀងឱ្យបណ្តា ក្រុមហ៊ុនផ្សេងៗ ទាំងនៅក្នុង ទីក្រុងភ្នំពេញ ក៏ដូច
ជាការចេញទៅច្រៀង នៅតាមបណ្តាខេត្តនានា និងការថតស្ពត ពាណិជ្ជកម្មជាដើម។ ម្យ៉ាង
ទៀត នាងក៏ឧស្សាហ៍ ចេញទៅច្រៀង នៅក្រៅប្រទេស តាមការអញ្ជើញ ពីបណ្តាប្រធាន
សមាគមន៍ខ្មែរ នៅតាមប្រទេស នីមួយៗផងដែរ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: meas soksophea entertainment singer khmer star