តាមប្រភពពត៌មាន Daily Star បានអោយដឹងថាតារាចំរៀង Lady Gaga មានបំណងចង់
ទទួលយកកុមារទាំងឡាយមកធ្វើជាកូនចញ្ចឹមរបស់ខ្លួនមកពីគ្រប់តំបន់នៅទូទាំងពិភព
លោក ហើយក៏កំពុងតែមានគំរោងនឹងទទួលយកកុមារកំព្រាមកពីប្រទេសឥណ្ឌាធ្វើជាកូន
ចិញ្ចឹមដំបូងរបស់ខ្លួនផងដែរ ។
Lady Gaga បាននិយាយជាមួយមិត្តភក្តិរបស់ខ្លួនថានាងចង់ដើរតាមគន្លងរបស់ Brad Pitt និង
Angelina Jolie ដើម្បីជួយដល់កុមារទាំងឡាយណាដែលមានស្ថានភាពក្រលំបាកមកពីគ្រប់
តំបន់នៅទូទាំងពិភពលោក។ �Gaga ជានិច្ចកាលតែងតែចង់ធ្វើនូវកិច្ចការនោះ គឺតាំងតែពី
នាងនៅវ័យក្មេងម្ល៉េះ" នេះយោងតាមប្រភពជិតស្និតមួយបាននិយាយជាមួយ Daily Star ។
� Gaga បានបង្កើតនូវមូលនិធិ Born This Way Foundation នៅក្នុងប្រទេសឥណ្ឌា និងបាន
ទៅសួរសុខទុក្ខកុមារកំព្រានៅក្នុងមជ្ឈមណ្ឌលមួយនៅទីនោះផងដែរកាលពីពេលកន្លងទៅ
នេះ ហើយនាងមានគំរោងនឹងទទួលយកកុមារកំព្រានៅក្នុងប្រទេសឥណ្ឌាចំនួនបីនាក់ដំបូង
នៅមុនពេលទទួលយកកុមារផ្សេងទៀតមកពីតំបន់ផ្សេងៗក្នុងពិភពលោកនេះ" ។ ប្រភព
ដដែលបានអោយដឹងថា "Gaga ក៏មានបំណងចង់បានកូនចញ្ចឹមជាជនជាតិអាមេរិកយ៉ាងតិច
ក៏ម្នាក់ផងដែរ" ។
កាលពីពេលថ្មីៗកន្លងមកនេះ Lady Gaga ក៏មានគំរោងនឹងបង្កើតនូវមជ្ឈមណ្ឌលកុមារកំព្រា
ផ្ទាល់ខ្លួនមួយផងដែរនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីតារាចំរៀងរូបនេះបានធ្វើដំណើរទៅកាន់
ទឹកដីប្រទេសមួយនេះ ៕
ប្រភព៖ CBS
ដោយ៖ រស្មី